បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-28

សូមប្រុងប្រយ័ត្ន! កុមារីអាយុ ៥ឆ្នាំម្នាក់ គ្រោះថ្នាក់ស្ទើរបាត់បង់អាយុជីវិតដោយសាររានទេវតារលំសង្កត់លើក្បាល

#រានទេវតា# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

2569

ករណីកុមារីអាយុ ៥ឆ្នាំ មកពីខេត្តត្បូងឃ្មុំ មានគ្រោះថ្នាក់ដោយចៃដន្យ ដោយរានទេវតារលំសង្កត់លើក្បាល បណ្តាលឲ្យបែកលលាដ៍ក្បាលនិងឆ្អឹងភ្នែកទាំងសងខាង ហើយត្រូវបានក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាជួយសង្រ្គោះទាន់ពេល។

នេះបើយោងតាមការចែកចាយរបស់ផេក Dr. Beat Richner បានដាស់តឿនបែបនេះថា៖ «សូមអាណាព្យាបាលយកចិត្តទុកដាក់ តម្លើងរានទេវតាឲ្យបានរឹងមាំភ្ជាប់ដោយសុវត្ថិភាព ព្រោះអាចរលំសង្កត់លើក្មេងពេលតោងលេងជាយថាហេតុ ដូចករណីកុមារីអាយុ 5ឆ្នាំ មកពីខេត្តត្បូងឃ្មុំ មានគ្រោះថ្នាក់ដោយចៃដន្យ ដោយរានទេវតារលំសង្កត់លើក្បាល បណ្តាលឲ្យបែកលលាដ៍ក្បាលនិងឆ្អឹងភ្នែកទាំងសងខាង និងសន្លប់ខ្សោយដង្ហើមដោយសារហើមខួរក្បាលយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានថែទាំជួយសង្រ្គោះ ដោយម៉ាស៊ីនសប់ដង្ហើមនិងព្យាបាលហើមខួរក្បាល អស់រយ:ពេល ៧ថ្ងៃទើបដឹងខ្លួន ដោយក្រុមការងារឯកទេសនៅគន្ធបុប្ផាបានជួយសង្រ្គោះជីវិតមួយនេះ។

យ៉ាងណាមិញ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ អំពាវនាវដល់អាណាព្យាបាលមានការប្រយ័ត្នខ្ពស់ ហើយក៍ជាសារដាស់តឿនមួយសម្រាប់អាណាព្យបាលគួរបង្កើនការប្រុងប្រយ័ត្នទៅលើកុមារតូចៗ ពិសេសចំពោះផ្ទះដែលមានរានទេវតា សូមតម្លើងឲ្យបានរឹងមាំល្អផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស