បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-28

ប្រទេសបីនៅតំបន់អាស៊ី រងការខូចខាតយ៉ាងដំណំ ដោយសារគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតដែលមិនធ្លាប់មាន

#ប្រទេសថៃ# #ព័ត៌មាន# #គ្រោះរញ្ជួយដី# #DEVELOPING NEWS# #តំបន់អាស៊ី​# #មីយ៉ាន់ម៉ា# #ព័ត៍មានអន្តរជាតិ#

4119


នារសៀលថ្ងៃសុក្រទី២៨ ខែមីនា ឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារតាមបណ្តាប្រទេសនៅតំបន់អាស៊ីរួមមាន ប្រទេសមីយ៉ាន់ម៉ា ធ្ងន់ធ្ងរជាងគេ និងរញ្ជួយបន្តរាលដាលដល់ប្រទេសជិតខាងដូចជា ប្រទេសថៃ និងវៀតណាមផងដែរ។ នាយកដ្ឋានអង្កេតការរញ្ជួយដីបានរាយការណ៍ថា ការរញ្ជួយដីដែលមានជម្រៅ ១០ គីឡូម៉ែត្រ បានកើតឡើងនៅម៉ោង ១៖២០នាទីនៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា រងគ្រោះយ៉ាងដំណំខ្លាំងជាងគេពីគ្រោះរញ្ជួយដីកម្រិត៧,៧រិចទ័រ បានវាយប្រហារទីក្រុង Mandalay, Yangon, Magway, Bago, Aungpan, Kyaukse និងទីក្រុងផ្សេងទៀត ដោយបណ្តាលឱ្យបាក់ស្ពាន របើកផ្លូវជាតិ បំផ្លាញអគារ បាក់ជញ្ជាំងប្រាសាទ និងផ្ទះសម្បែងជាច្រើនខ្នង។

ការរញ្ជួយដីត្រូវបានធ្វើអោយមានការរំញ័រនៅក្នុងតំបន់ជាច្រើននៃប្រទេសថៃ រួមទាំងទីក្រុងបាងកកផងដែរ។ នាយករដ្ឋមន្ត្រីថៃប្រកាសភាពអាសន្ននៅទីក្រុងបាងកក បន្ទាប់មានការញ្ជួយដី។ សំណង់អគារកម្ពស់៣០ជាន់ដែលកំពុងសាងសង់នៅក្នុងសង្កាត់ Chatuchak បានរលំ និងយ៉ាងហោចកម្មករចំនួន ៣០០នាក់នៅក្នុងគំនរបាក់បែក។ ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានចេញបទបញ្ជាផ្អាកជើងហោះហើរទូទាំងប្រទេសសម្រាប់អាកាសយានដ្ឋានទាំងអស់ក្នុងប្រទេសថៃ បន្ទាប់ពីមានការរញ្ជួយដីកាលពីរសៀលថ្ងៃសុក្រ។

ប្រជាពលរដ្ឋវៀតណាមនៅក្នុងទីក្រុងហូជីមីញ និងទីក្រុងហាណូយ បាននាំគ្នារត់ចេញពីអគារទាំងភ័យស្លន់ស្លោមកឈរលើដងផ្លូវ ក្រោយពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ នៅមីយ៉ាន់ម៉ា បានរញ្ជួយដល់ប្រទេសវៀតណាម។ ពលរដ្ឋដែលរស់ក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញជាច្រើននាក់បានរត់ចេញពីអគារខ្ពស់ៗ ក្រោយពីពួកគេមានអារម្មណ៍ថា ញ័ររញ្ជួយជាខ្លាំង។

គួរបញ្ជាកផងដែរថា ក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍នេះជាករណីទីមួយហើយដែលកើតឡើងគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ និងធ្វើឲ្យបណ្តាលប្រទេសដូចជាមីយ៉ាន់ម៉ា ប្រទេសថៃ និងវៀតណារងផលប៉ះពាល់ខ្លាំងដោយគ្រោះរញ្ជួយដីនេះ វាក៍បានបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ សំណង់ អគារ ស្ពាន និងប៉ះពាល់ដល់អាយុជីវិតមនុស្សជាច្រើននាក់ផងដែរ។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ទទួលបានរបាយការណ៍ពីចំនួនមនុស្សស្លាប់ និងរបួសនៅប្រទេសដែលរងគ្រោះជាក់លាក់នៅឡើយទេ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

កូដណែនាំ 91815366

· 03-30

🙏🙏🙏

កូដណែនាំមិត្ត 64951616

· 03-29

😥😥😥

Yern

· 03-29

🤣😂😂😂

អូនតា លេខកូដ63230368

· 03-29

😢😢

  • 1
ទៅកាន់