បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-29

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងស្ដីពីបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

#ប្រទេសមីយ៉ាន់ម៉ា# #NEW NEWS# #រញ្ជួយដី# #សង្គម# #ក្រសួងធនធានទឹក និងឧតុនិយម# #ព័ត៌មានសង្គម#

4049

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា ឲ្យដឹងថាកាលពីវេលាម៉ោង ១៣និង២០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ មានបាតុភូតរញ្ជួយដីកើតឡើង ស្ថិតនៅចម្ងាយ ១៦គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងសាឃ្លាំង (Sagaing) នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

យោងតាមប្រព័ន្ធជូនដំណឹងជាមុន (GTS) របស់នាយកដ្ឋានឧតុនិយម និងទីភ្នាក់ងារអង្កេតតាមដាន ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា ការរញ្ជួយនេះ បានកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដី ជម្រៅប្រមាណ ១០គីឡូម៉ែត្រ និងមានឥទ្ធិពលមកស្រទាប់ខាងលើនៃផែនដីក្នុងកម្រិតរញ្ជួយ ៧.៧ វិចទ័រ ដែល បង្កឱ្យមានផលប៉ះពាល់ដល់ប្រទេសមួយចំនួនរួមមាន៖ ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងប្រទេសចិន។ ដោយឡែក ប្រទេសកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនេះផងដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។

ស្ថិតក្នុងស្ថានការណ៍នេះ ក្រសួងធានធានទឹក និងឧតុនិយម បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ អំពីវឌ្ឍនភាពនៃការរញ្ជួយ និងជូនដំណឹងដល់សាធារណជនបន្ថែមទៀតក្នុងករណីចាំបាច់។អាស្រ័យដូចការជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មានផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

មិត្ត1000326581

· 03-29

😀

កូដណែនាំ 91815366

· 03-29

,🙏🙏🙏

អូនតា លេខកូដ63230368

· 03-29

👍👍

  • 1
ទៅកាន់