បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-29

មកទល់និងពេលនេះ ការរញ្ជួយដីដ៏ខ្លាំងក្លាបានសម្លាប់មនុស្សជាង១៥០នាក់ និងរបួសជាង៨០០នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ

#ការរញ្ជួយដី# #ប្រទេសថៃ# #ព័ត៌មាន# #ប្រទេសវៀតណាម# #DEVELOPING NEWS# #មីយ៉ាន់ម៉ា# #ព័ត៍មានអន្តរជាតិ#

3875


យោងតាមរបាយការណ៍នាព្រឹកនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយថា ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សប្រមាណ ១៤៤ នាក់និង ៧៣២នាក់រងរបួសដោយសារគ្រោះមហន្តរាយនេះ ក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ ដោយបានបំផ្លិចបំផ្លាញអគារ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់ រួមទាំងអគារខ្ពស់ដែលកំពុងសាងសង់នៅក្នុងប្រទេសជិតខាងដូចជាប្រទេសថៃ និងវៀតណាមផងដែរ។

ជាមួយគ្នានោះ វត្តអារាមមួយក្នុងទីក្រុង Mandalay ត្រូវបានដួលរលំផងដែរ ដោយព្រះសង្ឃជាង១០០អង្គត្រូវគេអះអាងថា ជាប់នៅក្រោមគំនរបាក់បែកនៃសាលាពុទ្ធិក U Hla Thein។ ក្រុមសង្គ្រោះមីយ៉ាន់ម៉ា និង គណៈកម្មាធិការតំបន់ Mandalay បានប្រកាសថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះព្រះសង្ឃជាង ១០០ អង្គ ក្នុងចំណោម ២៧០អង្គ បានជាប់នៅខាងក្នុងសាលាពុទ្ធិក U Hla Thein កំឡុងពេលរញ្ជួយដីដ៏ខ្លាំងក្លានៅទីក្រុង Mandalay។

ក្រឡេកទៅមើលប្រទេសថៃ បើយោងតាមរបាយការណ៍ពីមន្រ្តីជំនាញបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីនៅទីក្រុងបាងកក បានកើនឡើងដល់ ១០នាក់ហើយ ក្នុងនោះ ១៦នាក់រងរបួស និង ១០១នាក់ទៀតបាត់ខ្លួនបន្ទាប់ពីអគារខ្ពស់៣០ជាន់ដែលកំពុងសាងសង់នៅភាគខាងជើងទីក្រុងបាងកកបានបាក់សង្កត់កម្មករនៅក្រោមគំនរបាក់បែក។ រាជធានីថៃត្រូវបានប្រកាសថាជាតំបន់គ្រោះមហន្តរាយ ហើយនាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានដាក់ក្រុមឆ្លើយតបបន្ទាន់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

ទន្ទឹមនិងប្រទេសថៃ និងមីយ៉ាន់ម៉ា រងផលប៉ះពាល់ខ្លាំងដោយគ្រោះរញ្ជួយដី គេសង្កេតឃើញថា ប្រទេសវៀតណាមបានកំពុងរង់ផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នា ខណៈមកទល់និងពេលនេះ មិនទាន់មានរាយការណ៍អំពីអ្នកស្លាប់និងរបួសនៅឡើយទេ។ 

យ៉ាងណាមិញ ប្រជាជននៅក្នុងទីក្រុងធំៗបានជួបប្រទះនឹងការរញ្ជួយ។ ប្រជាជនដែលរស់នៅក្នុងអគារខ្ពស់ៗនៅទូទាំងទីក្រុងហាណូយ និងទីក្រុងហូជីមិញ បាននិយាយថា ពួកគេមានអារម្មណ៍ថាគ្រឿងសង្ហារិមរង្គើ ចង្កៀងអង្កាំរលាស់ ហើយក្នុងករណីខ្លះ ទឹកហូរចេញពីអាងចិញ្ចឹមត្រី និងអាងលើដំបូល៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

XBW xbwh

· 03-29

😅😅😅😅

កូដណែនាំ 91815366

· 03-29

🙏🙏🙏

Zeypov៚

· 03-29

😥

អូនតា លេខកូដ63230368

· 03-29

😢😢

  • 1
ទៅកាន់

ការណែនាំពិសេស