
TNAOT News
· 03-29
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ថា សហរដ្ឋអាមេរិកនឹងជួយបន្ទាប់ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា
#ប្រទេសមីយ៉ាន់ម៉ា# #ព័ត៌មាន# #គ្រោះរញ្ជួយដី# #លោក Donald Trump# #ប្រធានាធិបតីអាម៉េរិក# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#
3207
ប្រធានាធិបតី Donald Trump នៅថ្ងៃសុក្រ ទី២៨ ខែមីនា បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសនេះរងគ្រោះដោយការរញ្ជួយដីដ៏ធំមួយ និងមានការអង្វរសុំជំនួយដ៏កម្រដោយរបបយោធារបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval Office អំពីការរញ្ជួយដី នៅពេលដែលត្រូវបានសួរថា តើគាត់នឹងឆ្លើយតបទៅនឹងការអំពាវនាវរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ាដែរឬទេ។ លោក Trump បាននិយាយថា វាជារឿងដ៏អាក្រក់មួយ ហើយយើងនឹងជួយ។ យើងបាននិយាយជាមួយប្រទេសនេះរួចហើយ។
នៅក្នុងសុន្ទរកថាមួយដែលបានចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប្រធានរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានអំពាវនាវប្រទេសណាមួយ អង្គការណាមួយឱ្យជួយក្នុងការសង្គ្រោះ ។ សង្គ្រាមស៊ីវិលរយៈពេលបួនឆ្នាំដែលបង្កឡើងដោយការដណ្តើមអំណាចដោយយោធាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឱ្យប្រទេសនេះមិនមានឧបករណ៍គ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយបែបនេះ។
គួររំលឹកផងដែរថា គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ថៃ និងវៀតណាម កាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សជាង ១៥០នាក់ និងរាប់រយនាក់រងរបួស។ ទីក្រុងធំៗចំនួនពីររបស់មីយ៉ាន់ម៉ា រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សាលារៀន និងផ្ទះសម្បែងជាច្រើនខ្នង។ ទីក្រុងបាងកក ប្រទេសថៃក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ដោយអគារដែលកំពុងសាងសង់បានបាក់រលំ បណ្តាលឲ្យកម្មករស្លាប់ និងជាប់គាំងក្នុងគំនរបាក់បែករាប់រយនាក់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (2)
អូនតា លេខកូដ63230368
· 03-30
👍👍
កូដណែនាំ 91815366
· 03-30
👌👌
- 1
ទៅកាន់