
TNAOT News
· 03-31
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #ប្រទេសមីយ៉ាន់ម៉ា# #រលកយក្សស៊ូណាមិ# #សង្គម# #ព័ត៌មានសង្គម# #ប៊ុន រ៉ានី ហ៊ុនសែន#
4018
១.សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី។
២.ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះពិនិត្យត្រៀមទទួលស្វាគមន៍ សម្របសម្រួលជូនបងប្អូនពលករខ្មែរនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះពិនិត្យត្រៀមស្វាគមន៍ បងប្អូនពលករខ្មែរ ដែលវិលត្រឡប់ចូលកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
៣.អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវឲ្យចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យមានភ្លើងឆេះព្រៃ អាចបណ្ដាលឲ្យគុណភាពខ្យល់ធ្លាក់ចុះ
ឯកឧត្តម ខ្វៃ អាទិត្យា រំលឹកដល់សាធារណជន អំពីការចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលមិនត្រឹមតែធ្វើឱ្យគុណភាពខ្យល់មានការធ្លាក់ចុះប៉ុណ្ណោះទេ វាក៏ធ្វើឱ្យមានការបាត់បង់ជីវៈចម្រុះ ព្រៃឈើ និងសត្វព្រៃថែមទៀតផង។
៤.មោទនៈភាពកម្ពុជា! ខ្សែក្រវ៉ាត់ WBC KUN KHMER ដំបូងនឹងធ្វើដំណើរមកដល់កម្ពុជា នៅរសៀលនេះ
ខ្សែក្រវ៉ាត់ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) មានភ្ជាប់ឈ្មោះកីឡាយុទ្ធគុនបុរាណខ្មែរ គុនខ្មែរ ដំបូងបង្អស់ នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែមីនានេះ។
៥.ការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានលុបចោល ក្រោយពីរញ្ជួយដីដ៏ធំនៅជិតកោះTongaមានការគំរាមកំហែងតិចតួច
ប្រជាពលរដ្ឋរស់នៅជិតកោះTonga អាចវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីការព្រមានពីរលកយក្សស៊ូណាមិត្រូវបានលុបចេញ។
៦.ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាកើនឡើងដល់ ១៧០០នាក់ ខណៈជំនួយអន្តរជាតិកាន់តែកើនឡើង
មនុស្សប្រហែល ១,៧០០ នាក់បានស្លាប់ ៣,៤០០ នាក់បានរងរបួស និងជាង ៣០០ នាក់ទៀតបាត់ខ្លួនក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាគិតត្រឹមថ្ងៃអាទិត្យ។
៧.រញ្ជួយដី ៣ដងជាប់ៗគ្នានៅខេត្តKon Tum ប្រទេសវៀតណាម ប៉ុន្តែមិនបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងនោះទេ
គ្រោះរញ្ជួយដីចំនួនបីលើកជាប់ៗគ្នាបានកើតឡើងនៅស្រុក Kon Plong (Kon Tum) នៅព្រឹកថ្ងៃទី ៣១ ខែមីនា ប៉ុន្តែមិនបណ្តាលឲ្យមានការខូចខាតនោះទេ ។
៨.ប៊ុយ សោភ័ណ្ឌ៖ កម្ពុជាដាក់គោលដៅសម្រួចសមត្ថភាពអ្នកប្រដាល់សកលកម្ពុជា ដើម្បីត្រៀមប្រកួតព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ
ប្រធានសហព័ន្ធប្រដាល់សកលកម្ពុជា អះអាងថា សហព័ន្ធសាមីនឹងធ្វើការរៀបចំកម្មវិធីបោះជំរុំហ្វឹកហាត់ និងប្រកួតដកស្រង់បច្ចេកទេសរវាងក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ជាមួយនិងក្រុមប្រដាល់សកល នៅតាមបណ្ដាក្លឹបនានា អោយបានយ៉ាងហោចណាស់រៀងរាល់២សប្ដាហ៍ម្ដង។
៩.ក្នុងឆ្នាំ២០២៤ គ្រូពេទ្យក្រសួងមហាផ្ទៃបានពិនិត្យ និងព្យាបាលជំងឺដល់មន្ត្រីកងកម្លាំងជាង ២ម៉ឺននាក់
ក្រុមគ្រូពេទ្យក្រសួងមហាផ្ទៃ បានពិនិត្យសុខភាព និងព្យាបាលជំងឺនៅតាមគោលដៅជូនមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃ មន្ត្រីកងកម្លាំងជាង ២ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៤។
១០.ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោកបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំព្រឹត្តការណ៍កីឡាបាល់បោះជនពិការអាស៊ី លើកទី១ ប្រព្រឹត្តទៅដោយរលូន
ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោកបានវាយតម្លៃខ្ពស់ថា កម្ពុជាបានកសាងប្រវត្តិសាស្ត្រថ្មីជូនដល់អាស៊ី ហើយជាប្រវត្តិសាស្ត្រដែលកម្ពុជារៀបចំឡើងជាលើកទី១នេះ ខណៈម្ចាស់ផ្ទះកម្ពុជាបានឈ្នះមេដាយ មាសទាំងពីរវិញ្ញាសាផ្នែកបុរស និងនារីតែម្តង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន

ទេសភាពអន្តរជាតិរបស់ក្រុងHarbin

យោបល់ទាំងអស់ (2)
អូនតា លេខកូដ63230368
· 04-01
😍😍
កូដណែនាំ 91815366
· 04-01
😍😍
- 1
ទៅកាន់