
TNAOT News
· 04-01
មនុស្សយ៉ាងហោចណាស់ ១១២ នាក់បានរងរបួសនៅក្នុងអគ្គិភ័យដ៏ធំមួយនៅ Selangor បន្ទាប់ពីលេចធ្លាយបំពង់បង្ហូរឧស្ម័ន Petronas
#NEW NEWS# #បំពង់បង្ហូរឧស្ម័ន# #ព័ត៌មាន# #គ្រោះអគ្គិភ័យ# #ប្រទេសម៉ាឡេស៊ី# #ព័ត៍មានអន្តរជាតិ#
2870
អាជ្ញាធរម៉ាឡេស៊ីបាននិយាយថា មនុស្ស១១២នាក់បានរងរបួសនៅក្នុងគ្រោះអគ្គិភ័យដ៏ធំមួយដែលបានផ្ទុះឡើងនៅឯស្ថានីយ៍បំពង់បង្ហូរឧស្ម័ន Petronas ក្នុងតំបន់ Putra Heights នៃទីក្រុង Puchong នៅព្រឹកថ្ងៃអង្គារនេះ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៨៖១០ព្រឹក ម៉ោងក្នុងស្រុក។ ជនរងគ្រោះចំនួន ៤៩ នាក់កំពុងទទួលការព្យាបាលនៅមូលដ្ឋានវេជ្ជសាស្រ្ត ខណៈដែលជនរងគ្រោះចំនួន ៦៣ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះដើម្បីព្យាបាលបន្ថែមទៀត។
ជំនួយការនាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្គ្រោះ Selangor បាននិយាយថា អគ្គិភ័យនេះពាក់ព័ន្ធនឹងការលេចធ្លាយបំពង់បង្ហូរឧស្ម័ន Petronas ជាមួយនឹងបំពង់បង្ហូរប្រេងប្រហែល ៥០០ ម៉ែត្របានបង្កឲ្យមានការឆាបឆេះ ។ អណ្តាតភ្លើងត្រូវបានគេរាយការណ៍ថា បានឈានដល់ប្រវែងរាប់រយម៉ែត្រទៅលើមែឃ ហើយអាចមើលឃើញពីចម្ងាយជាច្រើនគីឡូម៉ែត្រ។ ជនរងគ្រោះបានរងរបួសដោយការរលាក ពិបាកដកដង្ហើម និងរបួសផ្សេងទៀត ហើយផ្ទះជាច្រើនខ្នងក៏ត្រូវភ្លើងឆាបឆេះផងដែរ។ បន្ទាប់ពីកើតហេតុ ដោយក្រុមពន្លត់អគ្គិភ័យកំពុងធ្វើការជួយសង្គ្រោះអ្នកស្រុកដែលជាប់គាំង និងផ្តល់ជំនួយដល់ជនរងគ្រោះនៅមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្ននៅ Masjid Putra Heights ។ ប្រជាពលរដ្ឋនៅតំបន់ជុំវិញត្រូវបានជម្លៀសចេញជាការប្រុងប្រយ័ត្ន។
គួររំលឹកផងដែរថា Putra Heights គឺជាតំបន់លំនៅដ្ឋានដែលត្រូវបានអភិវឌ្ឍយ៉ាងល្អដែលមានទីតាំងនៅជិតអាកាសយានដ្ឋាន Subang ដែលធ្វើឱ្យវាក្លាយជាទីតាំងដែលគួរឱ្យចង់រស់នៅសម្រាប់អ្នកដែលស្វែងរកភាពងាយស្រួល និងចូលទៅកាន់ផ្នែកសំខាន់ៗនៃជ្រលងភ្នំ Klang៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
កូដណែនាំ 91815366
· 04-03
🥲🥲
- 1
ទៅកាន់