
TNAOT News
· 04-03
គិតត្រឹមដើមខែមេសានេះ ផ្លូវជាតិលេខ៤៨ បានសម្រេចវឌ្ឍនភាពការងារប្រមាណជាង៩៤ភាគរយហើយ
#ឯកឧត្តម សូរ វ៉ិចទ័រ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
3502
ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងបានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ចុះពិនិត្យការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល -ខេត្តកោះកុង)។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការចុះពិនិត្យនេះ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារគម្រោង ដោយក្នុងនោះបានពិនិត្យឆែកកម្រាស់ និងការបង្ហាប់ស្រទាប់កៅស៊ូ AC (ខួង និងពិសោធ) និងចុះពិនិត្យទីតាំងដំឡើងផ្លាក «អរគុណសន្តិភាព» ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យមើលវឌ្ឍនភាពគម្រោង និងការងារនៅសល់មួយចំនួនបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំទៅដល់ក្រុមការងារបច្ចេកទេសសាងសង់ទាំងអស់ ពិនិត្យបន្ថែមលើគ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ និងប្រព័ន្ធបង្ហូររំដោះទឹកភ្លៀង នៅតាមទីតាំងមួយចំនួនដែលងាយនឹងរងគ្រោះ និងឱ្យបន្តយកចិត្តទុកដាក់ និងខិតខំអនុវត្តការងារសម្រេចឱ្យបានតាមផែនការដែលបានគ្រោងទុក ប្រកបដោយគុណភាព។ សូមជម្រាបថា គិតត្រឹមដើមខែមេសា ឆ្នាំ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នេះ បានសម្រេចវឌ្ឍនភាពការងាររប្រមាណ ៩៤.៣០ភាគរយ និងគ្រោងបញ្ចប់ការងារនៅរដូវប្រាំងឆ្នាំនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

កុំចង់ស្រណុកពេក! នេះជាគន្លឹះមួយចំនួន ដើម្បីចាកចេញពីតំបន់សុខស្រួល ពង្រឹងខ្លួនឯងកាន់តែរឹងមាំ និងឯករាជ្យ

យោបល់ទាំងអស់ (0)