
TNAOT News
· 04-05
ពិធីបំបួសកុលបុត្រ ១០០រូប ទៅតាមលំអានព្រះពុទ្ធសាសនា នៅវត្តទេពពោធិវង្ស ក្រុងសៀមរាប
#NEW NEWS# #សង្គម# #វិធីបំបួសនាគ# #ប្រពៃណី# #ក្រុងសៀមរាប# #ព័ត៌មានសង្គម# #ព្រះពុទ្ធសាសនា#
3744
សាលាអនុគណក្រុងសៀមរាប សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ទទួលបានការគាំទ្រពីព្រះសង្ឃ និងពុទ្ធបរិស័ទពីប្រទេសភូមា បានរៀបចំពិធីបំបួសកុលបុត្រចំនួន ១០០រូប នៅវត្តទេពពោធិវង្ស ក្រុងសៀមរាប កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។ លោក ឌី រ៉ាដូ អភិបាលរងខេត្ត មានប្រសាសន៍ថា «ពិធីកោរសក់បំបួសកុលបុត្រពេលនេះ គឺជាប្រពៃណី ទំនៀមទម្លាប់ខ្មែរយើងដ៏យូរលង់ណាស់មកហើយ ដែលជាកម្មវិធីមួយត្រូវធ្វើមុនពេលបួសតាមក្រឹត្យក្រមព្រះវិន័យព្រះពុទ្ធសាសនា។ ការស្ម័គ្រចិត្តលះបង់សក់ ជាទីស្រឡាញ់នេះ គឺជាការលះបង់មួយដ៏អស្ចារ្យ ក្នុងភាពជាយុវវ័យ ដើម្បីសាងផ្នួសបួសសងគុណ តបគុណឪពុកម្តាយ និងអ្នកមានគុណទាំងឡាយ ជាពិសេសបំពេញនាទីជាកូនប្រុស តាមប្រពៃណីខ្មែរ»។
លោកបន្តថា តាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ កូនប្រុសត្រូវតែសាងផ្នួសបួសជាភិក្ខុ ឬសាមណេរ ទោះក្នុងរយៈពេលវែង ឬរយៈពេលខ្លី ត្រូវបានគេឱ្យតម្លៃថា បួសសាមណេរសងគុណម្ដាយ ហើយបួសភិក្ខុសងគុណឪពុកទៀតផង។ ក្នុងខេត្តសៀមរាប វិស័យពុទ្ធសាសនា បានរួមចំណែកធ្វើឱ្យរីកចម្រើនទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វិស័យគ្រប់គ្រង ការផ្សព្វផ្សាយធម៌វិន័យព្រះពុទ្ធសាសនា ក៏ដូចជាវិស័យពុទ្ធិកសិក្សាផងដែរ។
ជាមួយគ្នានេះ លោកក៏ណែនាំឲ្យបង្កើនគំនិតបណ្ដុះគុណធម៌ សីលធម៌ ចរិយាធម៌ឱ្យមានទឹកចិត្ត ស្រឡាញ់គោរព សន្ដោស និងការដឹងគុណនៃអ្នកមានគុណទាំងឡាយរបស់ពលរដ្ឋខ្មែរផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កុមារដែលមានសញ្ញាទាំង ៥ នេះងាយនឹងប្រព្រឹត្តខុស បើឪពុកម្តាយប្រដៅមិនបានល្អ កូននឹងក្លាយជាមនុស្សគ្មានអនាគត

កូនភាគច្រើនមើលឪពុកជាគម្រូ! ចង់ឱ្យកូនបានល្អ ឪពុកត្រូវចេះរបៀបចិញ្ចឹមកូនទាំង ៥ យ៉ាងនេះ

កូនស្រីរស់ដោយសារគុណឪពុក បើឪពុកមាន៣យ៉ាងនេះកូនស្រីនឹងបានពរធំៗទៅថ្ងៃអនាគត

សញ្ញា ៣ យ៉ាងដែលបង្ហាញថាកូនរបស់អ្នកនឹងក្លាយជាក្មេងមិនល្អពេលដែលធំឡើង

យោបល់ទាំងអស់ (0)