បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-09

រដ្ឋបាលរាជធានីភ្នំពេញ និងនាយកដ្ឋានបង្ការនិងពន្លត់អគ្គីភ័យ អំពាវនាវពលរដ្ឋត្រូវប្រយ័តខ្ពស់ គ្រោះអគ្គិភ័យនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី

#សង្គម# #នាយកដ្ឋានបង្ការនិងពន្លត់អគ្គីភ័យ# #DEVELOPING NEWS# #ព័ត៌មានសង្គម# #រដ្ឋបាលរាជធានីភ្នំពេញ#

2364

កាលពីថ្ងៃម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញ និង នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានណែនាំនិងក្រើនរំលឹក ដល់ប្រជាពលរដ្ឋពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ បញ្ហាអគ្គីភ័យកើតឡើងជាយថាហេតុអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។

 លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំដូចគ្នាគ្រោះអគ្គិភ័យបានកើតឡើង២០ករណី កើន៥ករណី ធៀបនឹងឆ្នាំចាស់ ប៉ុន្តែមិនបង្កឱ្យមានអ្នករងរបួស និងស្លាប់នោះទេ។ 

យ៉ាងណាមិញ លោកសំណូមពរប្រជាពលរដ្ឋទាំងអស់ គឺ មុននិងក្រោយពិធីបុណ្យចូលឆ្នាំថ្មី សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់នូវការប្រើប្រាស់ប្រភពភ្លើង ពោលគឺមុនចាកចេញពីលំនៅដ្ឋានត្រូវពន្លត់ភ្លើង ទៀន ធូប ឬបិទកុងតាក់ភ្លើង ចង្ក្រានហ្គាសឱ្យបានរួចរាល់ និងមានសុវត្ថិភាព។

លោកក៏ស្នើសុំកម្លាំងអាជ្ញាមូលដ្ឋាន ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសហការគ្នា ឃ្លាំងមើល ប្រសិនបើមានករណីផ្សែងហុយ ឬបញ្ហាអ្វីមួយ សូមរាយការណ៍ទៅសមត្ថកិច្ច អង្គភាពពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលាដើម្បីងាយស្រួលក្នុងការចេញអន្តរាគមន៍។ 

លោកឧត្ដមសេនីយ៍ឯក នេត វន្ថា បានលើកឡើងយ៉ាងដូច្នេះថា ៖ «ខ្ញុំក៏ស្នើសុំគ្រប់ក្រសួង មន្ទីរ ស្ថាប័ន វត្តអារាម ខ្នងផ្ទះ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការតបណ្ដាញអគ្គិសនី ក្នុងការរៀបចំសង្ក្រាន្ត ដោយតុបតែលម្អគ្រឿងផ្កាភ្ញី សូមឱ្យមានការគិតគូត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាព និងជាពិសេសប្រសិនបើមានករណីអគ្គិភ័យកើតឡើង សូមឱ្យតាមបណ្ដាមន្ទីរ ស្ថាប័ន វិស័យឯកជន និងបងប្អូន ប្រជាពលរដ្ឋ ប្រើប្រាស់ប្រព័ន្ធអនឡាញ ( Online) លេខ១១៨ និងឆានែលអនឡាញ តេឡេក្រាម ១១៨ ដើម្បីស្នើសុំការអន្តរាគមន៍ពីកម្លាំងជំនាញ។ 

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃនេះ បានចេញសេចក្ដីណែនាំបីចំនុចស្ដីពី ការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលខិតជិតចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ខណៈពេលអាកាសធាតុកំពុងតែក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ក្នុងរាជធានីភ្នំពេញ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

កូដណែនាំ 91815366

· 04-11

👌👌

Raa Ezz

· 04-09

😓

098969769

· 04-09

😍😍😍

  • 1
ទៅកាន់

ការណែនាំពិសេស