
TNAOT News
· 04-11
មនុស្ស ២នាក់សង្ស័យជាប់គាំងក្នុងផ្លូវរូងក្រោមដីដែលបាក់រលំកំឡុងពេលសាងសង់នៅប្រទេសកូរ៉េខាងត្បូង
#BREAKING NEWS# #ព័ត៌មាន# #ប្រទេសកូរ៉េខាងត្បូង# #ផ្លូវរូងក្រោមដី# #ព័ត៍មានអន្តរជាតិ#
2505
ក្រុមមន្ត្រីបាននិយាយថា ផ្លូវរូងក្រោមដីដែលកំពុងសាងសង់នៅជិតទីក្រុងសេអ៊ូលបានដួលរលំនៅថ្ងៃសុក្រ ដែលទំនងជាបណ្តាលឱ្យកម្មករពីរនាក់ជាប់គាំងនៅកន្លែងនោះ។
ទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរកំពុងចល័តបុគ្គលិកសង្គ្រោះចំនួន ៥៥នាក់ និងរថយន្ត ១៨គ្រឿង ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលអាចកើតមាន។
ការដួលរលំបានកើតឡើងនៅ Gwangmyeong ដែលជាទីក្រុងមួយនៅភាគខាងត្បូងនៃទីក្រុងសេអ៊ូល។ មន្ត្រីក្រុង Gwangmyeong បាននិយាយថា អាជ្ញាធរមុននេះ បានដកកម្មករចេញពីការដ្ឋានសំណង់ ហើយបានបញ្ឈប់ចរាចរណ៍ជុំវិញតំបន់នោះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា បំពង់ខ្យល់នៅកន្លែងនោះប្រឈមនឹងហានិភ័យនៃការដួលរលំ។
កម្មករ៥នាក់ក្នុងចំណោម ១៧នាក់ ត្រូវបានបញ្ជូនមកត្រួតពិនិត្យនៅតំបន់សុវត្ថិភាពនោះ មិនអាចទាក់ទងបាននោះទេ ប៉ុន្តែអាជ្ញាធរគ្រប់គ្រងបានបញ្ជាក់ពីសុវត្ថិភាពរបស់ពួកគេទាំង៣នាក់។ ក្រុមមន្ត្រីបានព្យាយាមទាក់ទងទៅម្នាក់ក្នុងចំណោមកម្មករដែលបាត់ខ្លួន២នាក់ ដោយទទួលដំណឹងថា បានជាប់នៅក្រោមដីប៉ុន្តែប៉ូលីសបាននិយាយថាពួកគេមិនអាចបញ្ជាក់ពីការរស់រានមានជីវិតរបស់កម្មករម្នាក់ទៀតនៅឡើយ។
គួរឲ្យដឹងដែរថា ហេតុការណ៍បាក់រលំនៅវេលាម៉ោង៣ និង១៧នាទីរសៀល។ នៅឯផ្នែកនៃអគារមួយនៅលើខ្សែ Sinansan ថ្មី ដែលជាគម្រោងបន្ថែមលើបណ្តាញរថភ្លើងក្រោមដីទីក្រុងសេអ៊ូល នៅជិតប្រសព្វ Yangji ក្នុងទីក្រុង Iljik-dong របស់ Gwangmyeong៕
ប្រែសម្រួល៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)