
TNAOT News
· 04-16
ឃាត់ខ្លួនជនជាតិកុងហ្គោម្នាក់ ករណីបង្កការអុកឡុកតាមដងផ្លូវសង្ក្រាន្តវត្តភ្នំ ថ្ងៃទី២
#NEW NEWS# #សង្ក្រាន្តវត្តភ្នំ# #ជនជាតិកុងហ្គោ# #សង្គម# #ព័ត៌មានសង្គម#
2119
នៅវេលាម៉ោង២០និង១៥នាទី ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៥ នៅចំណុចម្ដុំមន្ទីរពេទ្យគន្ធបុប្ផា ផ្លូវ 90 កែង 47 ភូមិ11 សង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីជនបរទេស ឈ្មោះ Mukaba Matondo Kevin ភេទប្រុស អាយុ34 ឆ្នាំ ជនជាតិកុងហ្គោ បានបង្កការអុកឡុក តាមដងផ្លូវចំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (សង្ក្រាន្តវត្តភ្នំ ថ្ងៃទី2) ហើយត្រូវបានកម្លាំងសមត្ថកិច្ចដែលមានភារកិច្ចឈរជើងការពាររក្សាសន្តិសុខសុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មី នៅទីនោះ ចាប់ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ តែជនបរទេសរូបនោះមិនសហការ ជាមួយសមត្ថកិច្ច ជាមួយគ្នានោះដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី សាត ធីតា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ទទួលខណ្ឌដូនពេញ ជនបរទេសរូបនេះត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្នរង់ចាំបន្តការសាកសួរតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

ទីក្រុង Nanning ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយ៉ាងសប្បាយរីករាយ

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

យោបល់ទាំងអស់ (0)