បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-11-11

ស្តេច Jordan ​ទាមទារដីកសិកម្មមកវិញ ឈប់ជួលឲ្យអ៊ីស្រាអែល

#ឈប់ជួលដី# #សង្គម# #អ៊ីស្រាអែល# #ហ្សកដង# #នយោបាយជាតិ#

787

ព្រះមហាក្សត្រ​Abdullah II ​របស់ប្រទេសហ្សកដង់( Jordan)បានប្រកាសបញ្ចប់​កិច្ចសន្យាជួលដី ឲ្យអីស្រាអែល ស្ថិតនៅតំបន់ភាគខាងត្បូង នៃប្រទេសហ្សក់ដង់ ។ ផ្ទៃដីខាងលើពលរដ្ឋអ៊ីស្រាអែល កំពុង តែដាំដុះ កសិកម្ម ។ ផ្ទៃដីខាងលើ​នឹងត្រូវប្រគល់ឲ្យហ្សកដង់គ្រប់គ្រងវិញ​​ក្រោយ​២៥ឆ្នាំ​ដែល​ចុះហត្ថលេខា​ សន្តិភាព​រវាងអ៊ីស្រាអែលនិងហ្សក់ដង់នៅឆ្នាំ​១៩៩៤។

ពេលថ្មីៗនេះ កម្លាំងទាហានអ៊ីស្រាអែល បានប្រកាសថា កិច្ចព្រមព្រៀងជួលដី​ ត្រូវបានពន្យាពេលដល់ខែមេសាឆ្នាំ​២០២០ ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល​បានប្រកាសថា​«ភាគីអ៊ីស្រាអែល នឹងបន្តពិភាក្សា​ ជួលដីនៅតំបន់​ Tzofar ​ហើយកម្លាំងទាហានអ៊ីស្រាអែល នៅតែបន្តការពារពលរដ្ឋ ដែលកំពុងធ្វើការ ដាំដុះនៅទីនោះ»។ 

កន្លងមក អ៊ីស្រាអែលក៏បានប្រកាសផងដែរថា បានត្រៀមលក្ខណៈ សងដី កសិកម្ម​នៅតំបន់ ភាគខាងត្បូង សមុទ្រ ​ក្រោយកិច្ចពិភាក្សា រវាង រដ្ឋាភិបាលទីក្រុង  Tel Aviv និង​ Amman ​មិនទទួលបានជោគជ័យ​។​ កាលពីឆ្នាំ​២០១៨ ហ្សកដង់ក៏បានប្រកាសថា​ឈប់ជួលដី​ឲ្យទៅអ៊ីស្រាអែល​។

ព្រះមហាក្សត្រ ហ្សកដង បានចេញរាជសារថា​« ខ្ញុំសូមបញ្ចប់ការជួលដីនៅតំនប់​ Ghumar និង​ Al Baqoura ​ឲ្យទៅអ៊ីស្រាអែល ហើយដាក់តំនប់ទាំងនោះ ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ហ្សកដង់វិញ​»។​ជាមួយនឹងការប្រកាសខាងលើ ពលរដ្ឋអ៊ីស្រាអែល និងគ្មានសិទ្ធចូលទៅកាន់តំបន់ដែនដីខាងលើទៀតឡើង ។ ប៉ុន្តែនៅពេលនេះ មិនទាន់បញ្ជាក់ ជាផ្លូវការ ថាពេលណា នឹងត្រូវឈប់ឲ្យពលរដ្ឋអ៊ីស្រាអែលចូលទៅទីនោះឡើយ ។

កាលពីខែ កញ្ញាកន្លងមក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក​ Benjamin Netanyahu ​បានប្រកាសថា​នឹងដាក់បញ្ចូលតំបន់ភ្នំដាច់ស្រយាលរបស់ហ្សក់ដង ស្ថិតនៅក្នុងដែនអធិបតេយ្យ របស់អ៊ីស្រាអែល​។ សកម្មភាពខាងលើ បានធ្វើឲ្យហ្សកដង់ខឹងសម្បាយ៉ាងខ្លាំង ហើយនោះក៏ជាហេតុផលដែល ហ្សក់ដង់ឈប់ជួលដីកសិកម្មឲ្យអ៊ីស្រាអែល​៕ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស