អ្នកជំនាញថា ជំងឺ COVID-19 នៅអាមេរិក អាចមិនស្លាប់ដល់​២៤០​ពាន់នាក់នោះទេ

TNAOT 2020-04-01 12:30:00
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា ប្រជាជនអាមេរិក​​​នឹងជួបប្រទះនូវ​ទុក្ខសោកធ្ងន់ធ្ងរ​អំឡុង​ពេល​​ពីរសប្តាហ៍​ខាងមុខនេះទៀត ខណៈដែលសេតវិមាន​បានចេញ​ការព្យារណ៍​ថ្មីរបស់ខ្លួនថា អ្នកជំងឺ COVID-19នៅអាមេរិក អាច​ស្លាប់​ចាប់ពី ១០០ពាន់នាក់​ ដល់២៤០​ពាន់នាក់ ។ អ្នកជំនាញ Anthony Fauci នៅវិទ្យាស្ថានសុខាភិបាលជាតិ បានអះអាង «យើង​មិនទទួល​ចំនួន​ការព្យាករណ៍នោះបានទេ, យើងអាច​ធ្វើ​បានប្រសើរ​ឡើង មិនឲ្យអ្នកស្លាប់​រហូតដល់ថ្នាក់នោះឡើយ » ។ 

បច្ចុប្បន្ននេះ អាមេរិក​កំពុងអនុវត្ត​គោលការណ៍​ណែនាំ​ឲ្យប្រជាជនឃ្លាត​ចាកឆ្ងាយ​ពីសង្គម ។ មន្ត្រីសុខាភិបាលអាមេរិក ​បានអះអាងថា ចំនួន​អ្នកជំងឺ COVID-19 ដែលបាត់បង់ជីវិត អាច​នឹងតិច​តួច​ជាងការព្យាករណ៍នេះ បើសិន​ពលរដ្ឋ​បានផ្លាស់ប្តូរ​អាកប្បកិរិយា​របស់ពួកគេ ។ វេជ្ជបណ្ឌិត Deborah Birx អ្នកសម្របសម្រួល​របស់សេតវិមាន​​ស្តីពីកងកម្លាំង​ប្រយុទ្ធប្រឆាំង COVID-19 បានថ្លែងថា «យើងពិតជាអាចធ្វើការងារ​បានល្អប្រសើរជាងចំនួនព្យាករណ៍នោះបាន»។

ប្រធានាធិបតី ត្រាំ បាន​អំពាវនាវ​ពលរដ្ឋអាមេរិក​​ឲ្យចូលរួម​ខិតខំ​ទាំងអស់គ្នា​ ដើម្បី​កាត់បន្ថយ​ការកើនឡើងវីរុស COVID-19 សង្គ្រោះអាយុជីវិត ដោយអនុវត្ត​តាមគោលការណ៍​ណែនាំ​រដ្ឋាភិបាល ។ លោក ត្រាំ​ បានថ្លែងថា «ខ្ញុំចង់ឲ្យប្រជាជនអាមេរិកគ្រប់រូប​ត្រៀមខ្លួន​ឲ្យហើយ ចំពោះ​ពេលវេលាដ៏​តក់ស្លុត​អំឡុងថ្ងៃខាងមុខនេះ ។ យើងកំពុងឆ្ពោះ​ទៅរកស្ថានការណ៍​ដ៏ខ្លោចផ្សា ​អំឡុងពេល​២សប្តាហ៍ខាងមុខនេះ» ។ 

វេជ្ជបណ្ឌិត Deborah Birx បានបញ្ជាក់ថា តាមការព្យាករណ៍ដំបូង អ្នកជំងឺ COVID-19 នៅលើទឹកដីអាមេរិក អាចស្លាប់​ពី ១,៥លាននាក់ ដល់​២,២លាននាក់ ។ ប៉ុន្តែលោក Birx អះអាងថា ចំនួននោះគឺជាសេណារីយ៉ូដ៏អាក្រក់បំផុតមួយ ដែលមិនបានផ្សាភ្ជាប់ពីការ​ខិតខំទប់ស្កាត់​ តាមរយៈការឃ្លាតឆ្ងាយ​ពីសង្គមនោះឡើយ ។  

ចំណែកការព្យាករណ៍ ដែលថា អ្នកជំងឺ COVID-19 អាចមានអ្នកស្លាប់ចាប់ពី​១០០​ពាន់នាក់ ដល់​២៤០​ពាន់នាក់នោះវិញ, អ្នកជំនាញនៅវិទ្យាស្ថានសុខាភិបាលជាតិ បានអះអាង «យើង​មិនទទួល​ចំនួន​ការព្យាករណ៍នោះបានទេ, នោះគឺជាអ្វីដែលយើងកំពុងតែធ្វើ... យើងអាច​ធ្វើ​បានប្រសើរ​ឡើង មិនឲ្យអ្នកស្លាប់​រហូតដល់ថ្នាក់នោះទេ» ។ 

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ប្រធានាធិបតី ត្រាំ បានបន្ថែមគោលការណ៍​ណែនាំ​ស្តីអំពី​ការឃ្លាតឆ្ងាយ​ពីសង្គម​របស់ប្រជាជនអាមេរិក រហូតដល់ថ្ងៃទី៣០ ខែមេសា ។ ពលរដ្ឋអាមេរិក​ត្រូវតែ​បញ្ឈប់​ការជួបជុំ បញ្ឈប់​ការសិក្សា​នៅតាមសាលារៀន, ធ្វើការពីផ្ទះ ក៏ដូច​ជាវិធានការដទៃផ្សេងៗទៀត​នៅទូទាំងប្រទេស​​ ដើម្បីទប់ស្កាត់​ការឆ្លងរាតត្បាតវីរុស COVID-19 ។ 

ជំងឺ COVID-19 នៅអាមេរិក​បានកើនឡើង ១៨៨ ៧១៣នាក់ ក្នុងនោះបាត់បង់ជីវិត ៣ ៨៩៦នាក់ ។ ប៉ុន្តែ អ្នកជំងឺ ៧ ០៨២នាក់​បានជាសះស្បើយវិញផងដែរ គិតមកត្រឹម​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ របស់ប្រភព wikipedia ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • រូបសំណាកសំរិទ្ធ ដ៏ធំមួយរបស់អធិរាជ រ៉ូម៉ាំង Constantine បាត់បង់ម្រាមដៃចង្អុល ប្រហែល៥០០ឆ្នាំមុន

    Lookingtoday 11092 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រូបសំណាកសំរិទ្ធ ដ៏ធំមួយរបស់អធិរាជ រ៉ូម៉ាំង Constantine បាត់បង់ម្រាមដៃចង្អុល ប្រហែល៥០០ឆ្នាំមុន

    Lookingtoday 11092 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រូបសំណាកសំរិទ្ធ ដ៏ធំមួយរបស់អធិរាជ រ៉ូម៉ាំង Constantine បាត់បង់ម្រាមដៃចង្អុល ប្រហែល៥០០ឆ្នាំមុន

    Lookingtoday 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ឥទ្ធិពលរបស់អ្នកនៅក្បែរ

    Come here to know 278 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ឥទ្ធិពលរបស់អ្នកនៅក្បែរ

    Come here to know 278 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ឥទ្ធិពលរបស់អ្នកនៅក្បែរ

    Come here to know 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • របៀបធ្វើនំចាក់ឆុរ ឬ នំចាក់ចុល - How to make Cambodian fried dough fritter(Nom Jak Chol)

    Somar's Cooking 161 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    របៀបធ្វើនំចាក់ឆុរ ឬ នំចាក់ចុល - How to make Cambodian fried dough fritter(Nom Jak Chol)

    Somar's Cooking 161 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    របៀបធ្វើនំចាក់ឆុរ ឬ នំចាក់ចុល - How to make Cambodian fried dough fritter(Nom Jak Chol)

    Somar's Cooking 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ដំណោះស្រាយពីបញ្ហាប្រឈមដែលទន្លេមេគង្គកំពុងជួបប្រទះ - អេកូយុវទូតកម្ពុជា

    YOUNG ECO AMBASSADOR 10113 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ដំណោះស្រាយពីបញ្ហាប្រឈមដែលទន្លេមេគង្គកំពុងជួបប្រទះ - អេកូយុវទូតកម្ពុជា

    YOUNG ECO AMBASSADOR 10113 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ដំណោះស្រាយពីបញ្ហាប្រឈមដែលទន្លេមេគង្គកំពុងជួបប្រទះ - អេកូយុវទូតកម្ពុជា

    YOUNG ECO AMBASSADOR 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប