
TNAOT News
· 2020-04-01
កូវីដ១៩ ធ្វើឲ្យក្រុមគ្រួសារឈឺក្បាល ព្រោះសាច់ញាតិជាប់គុក
#COVID-19# #ម៉ាឡេស៊ី# #តុលាការ# #MCO# #សង្គម# #បទបញ្ជាគ្រប់គ្រងសកម្មភាព# #គុក# #នយោបាយជាតិ#
6589
មនុស្សមួយចំនួននៅតែបន្ដរំលោភបំពានទៅលើបទបញ្ជាគ្រប់គ្រងសកម្មភាព (MCO) របស់ប្រទេសម៉ាឡេស៊ី ហើយត្រូវបានប៉ូលិស នៃប្រទេសនេះ ចាប់បញ្ជូនទៅកាន់តុលាការ រហូតធ្វើឲ្យសាច់ញាតិរបស់ពួកគេឈឺក្បាល និងខ្វល់ខ្វាយអំពីរឿងនេះយ៉ាងខ្លាំង។
យោងតាមសារព័ត៌មានម៉ាឡេស៊ី ឌឺស្ដារ បានផ្សាយ នៅថ្ងៃទី១ ខែមេសា ថា ក្រុមគ្រួសាររបស់អ្នកប្រព្រឹត្ដល្មើសច្បាប់ ក្នុងអំឡុងពេលមានការរាលដាល នៃកូវីដ១៩នេះជាច្រើននាក់ កំពុងតែរង់ចាំសាច់ញាតិ ក្រោមពន្លឺព្រះអាទិត្យ អស់រយៈពេលជាច្រើនម៉ោង នៅតាមផ្លូវ Light Street ខណៈតុលាការធ្វើសវនការលើករណីនេះ។
បើតាមបម្រាម MCO បានចែងថា អ្នករំលោភបំពានបម្រាមនេះ នឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេល២សប្ដាហ៍ និងពិន័យជាប្រាក់១០០០រីងហ្គីត ឬប្រហែលនឹង២៣២ដុល្លារអាមេរិក។ ប៉ុន្ដែប្រសិនបើពួកគេមានការរំលោភបម្រាមនេះកាន់តែធ្ងន់ ក៏នឹងអាចជាប់ទោសលើសពីនេះ។
MCO នេះជាបទបញ្ជាមួយត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៨ ខែមីនា រហូតដល់ថ្ងៃទី១៤ ខែមេសា ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩។ MCO នេះបានរឹតបន្ដឹងទៅលើសកម្មភាពប្រមូលផ្ដុំគ្នាជាទូទៅ រួមមាន ពិធីសាសនា ព្រឹត្ដិការណ៍កីឡា និងវប្បធម៌។ ការហាមប្រាមលើការធ្វើដំណើរទៅក្រៅប្រទេស ការរឹតបន្ដឹងទៅលើអ្នកទេសចរទាំងអស់ ចូលមកក្នុងប្រទេស។ បិទសាលារៀនទាំងរដ្ឋ និងឯកជនជាដើម…ជាដើម ។
សូមជម្រាបថា បើគិតត្រឹមវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០(ម៉ោងនៅកម្ពុជា) នៅប្រទេសម៉ាឡេស៊ី មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ២៧៦៦នាក់ ក្នុងនោះស្លាប់៤៣ និង៥៣៧នាក់៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សំណាងពេញមួយខែសីហា! ម្ចាស់ឆ្នាំទាំង ៣ រាសីល្អ ទទួលបានលាភសក្ការៈធំ សន្ទុះលុយកាក់ហូរដូចទឹកបាក់ទំនប់

ដើម្បីដឹងថាមនុស្សម្នាក់គួរឱ្យទុកចិត្តឬអត់ សូមយកចិត្តទុកដាក់លើលក្ខណៈទាំង៣នេះ

ក្វាងស៊ីបានចូលរួមក្នុងការកសាងច្រករបៀងថ្មីដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ឈ្នះ-ឈ្នះសម្រាប់គ្រប់ភាគី

ហេតុអ្វីមនុស្សតែងតែនិយាយការពិតពេលស្រវឹង? តោះមកដឹងការបកស្រាយតាមបែបវិទ្យាសាស្រ្ត

យោបល់ទាំងអស់ (22)
មិត្ត132685016
· 2020-04-14
Hello
មិត្ត034243654
· 2020-04-12
Hi
មិត្ត283715780
· 2020-04-11
Hmm
ID 31136371
· 2020-04-08
hi
មិត្ត966448443
· 2020-04-04
966448443សំរាប់បងប្អូនជាសមាជិកថ្មី
មិត្តKA
· 2020-04-03
និយាយមិនស្ដាប់ចឹងហើយ
មិត្ត278521475
· 2020-04-02
ហាយ
មិត្ត282859358
· 2020-04-02
hi
មិត្ត086440187
· 2020-04-01
កូវីដ១៩ សាហាវជាងសង្គ្រាម
មិត្ត752541274
· 2020-04-01
78534660
មិត្ត19022162
· 2020-04-01
ចប់
មិត្ត242093079
· 2020-04-01
Hi
ID77166627
· 2020-04-01
សូមធ្វើអានាម័យទាំងអស់គ្នា
helin
· 2020-04-01
hi
មិត្ត693918682
· 2020-04-01
86833007
- 1
- 2
ទៅកាន់