TNAOT News
· 2020-04-02
អាមេរិក ស្លាប់ ១០៤៦នាក់ និងឆ្លង ២៦ ១០៩នាក់ ក្នុងរយៈពេល២៤ម៉ោង ដោយកូវីដ-១៩
#COVID-19# #ពិភពលោក# #សង្គម# #អាមេរិក# #ព័ត៌មានសង្គម#
5222
អាមេរិក ក្លាយជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោង មានអ្នកស្លាប់កើនឡើងដល់ទៅ១០៤៦នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ នៅអាមេរិក កើនឡើងដល់ ៥០៩៩នាក់។ ជាមួយគ្នានេះដែរ អ្នកឆ្លងកូវីដ-១៩ក៏បានកើនឡើងជាង២១០ពាន់នាក់ផងដែរ ។
បើគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី ២ខែមេសា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅអាមេរិក ទាំងអស់មាន ២១៤ ៦៣៩នាក់ ហើយក្នុងរយៈពេល២៤ម៉ោងកន្លងមក មានអ្នកឆ្លងដល់ទៅ ២៦ ១០៩នាក់។ ទាំងអ្នកស្លាប់ និងអ្នកឆ្លង អាមេរិកមានច្រើនជាងគេទាំងអស់ ក្នុងរយៈពេល២៤ម៉ោង។ ចំនួនអ្នកជំងឺជាសះស្បើយ នៅអាមេរិកវិញ មាន៨៨៧៨នាក់ និងអ្នកជំងឺធ្ងន់អាចស្លាប់គ្រប់ពេល មានដល់ទៅជាង៥០០០នាក់។
រដ្ឋជាច្រើន នៅអាមេរិក បានប្រកាសអាសន្នដាច់ដោយឡែក ដើម្បីទប់ស្កាត់ឆ្លងរាលដាកូវីដ-១៩កាន់តែខ្លាំងឡើង។ អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រកាសអាសន្ន ដោយហាមប្រាមពលរដ្ឋចេញក្រៅផ្ទះដើម្បីបញ្ចៀសការឆ្លងវីរុសកាន់តែច្រើន។ ច្បាប់គ្រាអាសន្ន ក្នុងរដ្ឋនេះបានចាប់ផ្តើមអនុវត្តនៅថ្ងៃទី២ ខែមេសា នេះ។
តាមតួលេខរបស់ Worldometers.info គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២ ខែមេសា ក្នុងរយៈពេល២៤ម៉ោង នៅលើពិភពលោក មានអ្នកស្លាប់ថ្មី៤៨៨០នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើង ៤៧ ១៨៩នាក់ និងអ្នកឆ្លង កើនឡើង៩៣៤ ៨២៥នាក់ ក្នុងនោះអ្នកឆ្លងថ្មីរយៈពេល២៤ម៉ោងចុងក្រោយ មានដល់ទៅ៧៦.៤៧០នាក់៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)