បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-02

ជាសះស្បើយ៩នាក់ទៀតហើយ ខណៈអ្នកឆ្លងថ្មីមានតែម្នាក់គត់

#COVID-19# #ជាសះស្បើយ# #ក្រសួងសុខាភិបាល# #សុខភាព# #ជំងឺ#

10518


ភ្នំពេញ៖ ករណីកូវីដ១៩នៅកម្ពុជា មានអ្នកជាសះស្បើយ៩នាក់ទៀតហើយ ខណៈរកឃើញអ្នកឆ្លងថ្មីមានតែម្នាក់គត់។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ ។

អ្នកជាទាំង ៩នាក់នោះ គឺបុរសខ្មែរ ១នាក់ អាយុ៤០ នៅខេត្តសៀមរាប ជនជាតិបែលហ្សិក១នាក់ អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ និងជនជាតិបារាំង៧នាក់ នៅខេត្តព្រះសីហនុ ក្នុងនោះមានបុរសជនជាតិបារាំង អាយុ ៥២ឆ្នាំ និង៦៦ឆ្នាំ ព្រមទាំងស្ត្រីជានជាតិបារាំង អាយុ ៥៩ឆ្នាំ ៦១ឆ្នាំ ៦២ឆ្នាំ ៦៣ឆ្នាំ និង៦៩ឆ្នាំ ពួកគេជាអ្នកទេសចរនៅខេត្តព្រះសីហនុ។

ចំណែក ករណីថ្មីម្នាក់ ដែលបានឆ្លងកូវីដ១៩ នោះគឺ បុរសខ្មែរ អាយុ៥៨ឆ្នាំ រស់នៅក្នុងសណ្ឋាគារមួយនៃខេត្តព្រះសីហនុ គាត់ជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ជាមួយភ្ញៀវទេសចរបារាំងទាំងអស់នោះ និងជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកទេសចរបារាំងដែលមានវីរុសកូវីដ១៩ នៅខេត្តព្រះសីហនុ។ 

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានអ្នកជាសះស្បើយសរុប ៣៤នាក់ អ្នកកំពុងសម្រាកព្យាបាល បានថយចុះនៅសល់ត្រឹម ៧៦នាក់ រីឯករណីដែលបានរកឃើញទាំងអស់ រាប់ទាំងជាសះស្បើយ និងកំពុងសម្រាកព្យាបាល នៅទូទាំងប្រទេស មានសរុប ១១០នាក់ (ស្ត្រី៣០នាក់ និងបុរស៨០នាក់)៕ ដោយ៖ ប៊ុនធឿន  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (46)

មិត្ត19022162

· 2020-04-08

loyola

មិត្ត740765488

· 2020-04-03

ជូនពរប្រទេសកម្ពុជាអោយឆ្លងទៀត

Phearom Khy

· 2020-04-03

សូមកុំយកមេរោគធ្វើជាលេស ដើម្បីប្រព្រឹត្តអំពើហិង្សា និងការរើសអើង។ សូមផ្តល់ក្តីមេត្តាទៅឲ្យគ្នាទៅវិញទៅមក។ យើងនៅជាមួយគ្នា ក្នុងដំណាក់កាលដ៏លំបាកនេះ។

Pho Sary

· 2020-04-02

សូមបំពេញកូដខ្ញុំមួយផង 60562476

KUNG PHON

· 2020-04-02

good

Football Time

· 2020-04-02

ល្អណាស់

Nyny95321723

· 2020-04-02

សូមបងប្អូនជួុយឡាយនិងយកលេខកូដខាងលើដាក់ឱ្យខ្ញុំមួុយផង

Bong yuth11

· 2020-04-02

នៅពេទ្យរុស្សី ពិតជាមានអ្នក ព្យាបាលជា ពិតប្រាកដមែន...

FUCK YOU BICH LKS

· 2020-04-02

រលឹមស្រិចៗ

ID14672131

· 2020-04-02

សូមអោយប្រទេសខ្មែរយើងកុំមានអ្នកឆ្លងទៀតហើយសូមអោយជំងឺសាហាវនេះរលាយបាត់ផុតពីពិភពលោកនេះផង🙏🙏សូមអោយវត្ថុស័ក្តិសិទ្ធជួយថែរក្សាឃុំគ្រងប្រជាជនកម្ពុជាអោយមានសុខភាពល្អដូចធម្មតាវិញ ព្រោះវត្ថុស័ក្តិសិទ្ធនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាជួយថែរក្សា🙏🙏

ID77559188

· 2020-04-02

សូមទេវតាឆ្នាំថ្មីជួយអោយពរជ័យដល់ក្រុមគ្រូពេទ្យប្រុសស្រីមានអោយសុខភាពល្អ មានកំលាំងចិត្តព្យាបាលអ្នកជំងឺអោយជាសះស្បើយក្នុងឆ្នាំចាស់អោយអស់ ដល់ពេលឆ្នាំថ្មីមកដល់នឹងបាត់អស់ជំងឺចង្រៃ កូវីត១៩ ផង សាធុ សាធុ សាធុ🙏🙏🙏🙏🙏🙏🙏

កូនទន្សាយតូច

· 2020-04-02

ពិតជាល្អមែន

0962999735

· 2020-04-02

app me pg

ID1320841930609080

· 2020-04-02

ស៑ូៗ ខ្មែរយើង ថែរក្សាសុខភាពអោយបានល្អ 😍

pich khmer

· 2020-04-02

ពិតជាល្អណាស់

  • 1
  • 2
  • 3
ទៅកាន់

ការណែនាំពិសេស