
TNAOT News
· 2020-04-02
នៅអ៊ីតាលី មួយថ្ងៃមានអ្នកឆ្លងកូវីដ១៩ កើនឡើងជិត៥ពាន់នាក់
#ពិភពលោក# #COVID-19# #អ៊ីតាលី# #សង្គម# #ព័ត៌មានសង្គម# #អ្នកឆ្លងកូវីដ១៩#
2386
បើគិតត្រឹម រយៈពេល២៤ម៉ោង នៅក្នុងប្រទេសអ៊ីតាលី មានអ្នកឆ្លងវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី វីរុសកូរ៉ូណា ហៅកាត់កូវីដ១៩ កើនឡើងជិត៥ពាន់នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងវីរុស នៅក្នុងប្រទេសនេះ សរុប ១១០៥៧២នាក់ ក្នុងនោះស្លាប់១៣១៥៥នាក់ និងជាសះស្បើយ១៦៨៤៧នាក់។
បើគិតតឹ្រមវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) អ៊ីតាលីជាប្រទេសមានអ្នកឆ្លងវីរុសកូវីដ១៩ ច្រើនជាងគេបំផុតលំដាប់លេខ២ នៅលើពិភពលោក បន្ទាប់ពីអាមេរិក ហើយជាប្រទេសលេខ១ មានចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក។
រហូតមកដល់ពេលនេះ បណ្ដាប្រទេសអ្នកមាននៅតំបន់អឺរ៉ុប កំពុងតែវឹកវរនឹងការធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។ ប្រទេសអេស្ប៉ាញបានឈរ នៅលំដាប់លេខ៣ នៃចំនួនអ្នកឆ្លងច្រើនជាងគេ ។ រីឯប្រទេស អាល្លឺម៉ង់ និងបារាំង ក៏មានអ្នកឆ្លងវីរុសកូវីដ១៩ច្រើនផងដែរ។ រដ្ឋាភិបាល នៃប្រទេសទាំងនេះ ក៏កំពុងតែប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩យ៉ាងលំបាកបំផុត។
វីរុសកូវីដ១៩នេះ មានឥទ្ធិពលខ្លាំងជាងសង្រ្គាមលោកលើកទី១ ឬទី២ ទៅទៀត ហើយសមរភូមិ នាពេលនេះ បានលាតសន្ធឹងនៅលើដែនដី និងប្រទេសចំនួន២០៥ នៅជុំវិញពិភពលោក។ ប៉ុន្ដែអ្វីដែលលំបាក់បំផុត នោះ គឺត្រង់ថា នៅពេលរដ្ឋាភិបាលបញ្ជូនកងទ័ពទៅធ្វើសង្រ្គាម នៅលើសមរភូមិ បែរជាកងទ័ពមិនបានដឹងថា សត្រូវរបស់ខ្លួននៅទីណា ហើយត្រូវកម្ទេច ឬកម្ចាត់បច្ចាមិត្ដយ៉ាងណាឲ្យអស់នោះដែរ។ ការធ្វើសង្រ្គាម របស់ពិភពលោក ប្រឆាំងនឹងកូវីដ១៩នេះ មានសភាពខ្លាំងក្លាបំផុត ហើយត្រូវប្រឈមនឹងការលំបាកគ្រប់បែបយ៉ាង។
ដោយឡែកប្រទេសចិន ជាទីផ្ទុះឡើង នៃវីរុសកូវីដ១៩នោះ តែរហូតមកដល់ពេលនេះ មានសភាពធូរស្រាលខ្លាំងហើយ ព្រោះចិនគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ហើយមានលទ្ធភាពទៅជួយដល់បណ្ដាប្រទេសនានា នៅលើពិភពលោកថែមទៀតផង។ ជាការគួរឲ្យកត់សម្គាល់ទៅលើវីរុសកូវីដ១៩នេះ គឺប្រទេសណាដែលមើលងាយស្ថានការណ៍ ប្រទេសនោះនឹងរងគ្រោះខ្លាំង មានជាអាទិ៍ ដូចជា អាមេរិក និងអ៊ីតាលី…ជាដើម៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (7)
មិត្ត422689171
· 2020-04-02
sad
Da Da Am
· 2020-04-02
Corona😴😴
មិត្ត Leon
· 2020-04-02
Share pg
Chiv
· 2020-04-02
ប្រទេសណាមើលងាយស្ថានការណ៍ វីរុសកូវីដ១៩វាយលុកប្រទេសនោះខ្លាំងជាងគេ
sean
· 2020-04-02
វីរុសនេះសាហាវ តែវាបានជួយផ្នែកបរិស្ថានពិភពលោកផងដែរ
Chanda
· 2020-04-02
វីរុសកូវីដ១៩នេះ ព្រមានដល់មនុស្សថា មិនមានអ្នកអស្ចារ្យនោះទេ គឺដូចតែគ្នា មិនថា អ្នកធំ ឬតូចឡើយ
មិត្ត865173577
· 2020-04-02
ខ្លាច
- 1
ទៅកាន់