
TNAOT News
· 2020-04-02
អាមេរិក ស្ទាក់ទិញម៉ាស់ពីចិន នៅអាកាសយានដ្ឋាន ខណៈត្រៀមនាំទៅបារំាង ដោយឲ្យតម្លៃខ្ពស់
#ទិញម៉ាស់# #កូវីដ-១៩# #បារាំង# #សង្គម# #អាមេរិក# #ចិន# #ព័ត៌មានសង្គម#
5878
មន្ត្រីបារាំងមួយរូប បាននិយាយទៅកាន់សារព័ត៌មាន RT ថា អាមេរិកបានទិញដាច់នូវទំនិញ «ម៉ាស់» មួយយន្តហោះ នៅក្នុងអាកាសយានដ្ឋានតែម្តង ក្នុងពេលយន្តហោះត្រៀមហោះហើរ ដឹកម៉ាស់ទាំងនោះ ទៅកាន់ប្រទេសបារាំង។
បច្ចុប្បន្នប្រទេសក្នុងតំបន់អឺរ៉ុប និងអាមេរិក ប្រឈមនឹងកង្វះខាតសម្ភារ បរិក្ខារពេទ្យ ពិសេសគឺម៉ាស់ការពារការឆ្លងកូវីដ-១៩។ បារាំងបានបញ្ជាទិញម៉ាស់ពីចិន ចំនួន១ពាន់លានម៉ាស់ សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ នៅក្នុងប្រទេស។
នៅក្នុងប្រទេសបារាំង បើតាមច្បាប់ថ្មី មន្ត្រីក្នុងរដ្ឋ និងទីក្រុងអាចបញ្ជាទិញសម្ភារ បរិក្ខារពេទ្យ ដោយផ្ទាល់ពីប្រទេសចិន ហើយសងប្រាក់ជាមុនទៀតផង ដើម្បីទទួលបានទំនិញកាន់តែឆាប់បំផុត។ លោក Renaud Muselier មន្ត្រីក្នុងតំបន់ Provence-Alpes-Côte d'Azur និងមន្រ្ដីក្នុងតំបន់ផ្សេងទៀតបានបញ្ជាទិញម៉ាស់ពីចិន ចំនួន៦០លានម៉ាស់ ។ ប៉ុន្តែទំនិញទាំងនោះបានជួបបញ្ហាមួយចំនួន ដោយសារមិនអាចប្រគល់ទាន់ពេល នៅថ្ងៃទី២ ខែមេសា ដោយសារតែអាមេរិកស្ទាក់ទិញម៉ាស់មួយយន្តហោះតែម្តង ដោយហ៊ានឲ្យតម្លៃ លើសទ្វេដង។
លោក Renaud Muselier បានបញ្ជាក់ថា អាមេរិក «អាមេរិកលេងល្បែងខូច» ដោយស្ទាក់ទិញទំនិញដែលបម្រុងបញ្ជូនទៅបារាំង ដោយសងប្រាក់នៅកន្លែងចតយន្តហោះតែម្តង។ ទំនិញទាំងនោះ គឺអាមេរិកហ៊ានឲ្យតម្លៃទ្វេដង គឺមួយទៅជាពីរ ឲ្យទំនិញទាំងនោះដឹកទៅដល់អាមេរិក។ ចំណែកបារាំង ត្រូវរង់ចាំទំនិញជើងក្រោយ»។
នៅពេលនេះបារាំងរកវិធានការ និងក្រុមហ៊ុនដឹកជញ្ជូន ដែលមិនប្រែប្រួល ឬត្រូវគេស្ទាក់ទិញ នៅកណ្តាលផ្លូវបែបនេះ។
ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា « ពួកគេឲ្យតម្លៃខ្ពស់ជាងទ្វេដង ហើយឲ្យលុយនឹងមុខតែម្តង បើទោះជាមិនបានឃើញទំនិញក្តី៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កាលពីថ្ងៃទី ១១ ខែកុម្ភៈ ក្រុមកីឡារបស់ចិនដណ្តើមបានមេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៥ ចំនួនមេដាយសរុបឡើងដល់ ៧០ បងើ្កតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

សញ្ញា ៣ យ៉ាងដែលបង្ហាញថាកូនរបស់អ្នកនឹងក្លាយជាក្មេងមិនល្អពេលដែលធំឡើង

ស្ត្រីហ៊ានរៀបការជាមួយស្វាមី ភាគច្រើនមើលលើចំណុចសំខាន់ទាំង៣នេះ

ផ្លូវរូងក្រោមដីដែលកំពុងសាងសង់នៅជិតទីក្រុងសេអ៊ូលបានដួលរលំនៅថ្ងៃសុក្រនេះ

យោបល់ទាំងអស់ (9)
Sophalin Phoeut
· 2020-04-03
ទៅចឹងទៅណាស់
មិត្ត300229729
· 2020-04-03
ចឹងហ៉្មង
មិត្ត761029466
· 2020-04-02
88097372
លេង ចាន់ដា
· 2020-04-02
លេងស្ទាក់ទិញមួយយន្តហោះចឹងម៉ង់ អាមេរិក ខូចណាស
ID77085359
· 2020-04-02
អាមេរីកកាំង ធ្វេីអ្វីប្លែកៗណាស់🐼
Samrin
· 2020-04-02
អាងមានលុយចង់ធ្វើអីស្រេចតែចិត តើបើមិនធ្វើអីចឹង អាមេរិកគ្មានម៉ាស់ប្រើឡើយ
មិត្ត19022162
· 2020-04-02
ឆ្លាត
Chantou
· 2020-04-02
លេងស្ទាក់ទិញមួយយន្តហោះចឹងម៉ង់ អាមេរិក ខូចណាស
Nimith
· 2020-04-02
ដល់ដំណាក់កាលនេះហើយអាមេរិក មានតែប្លន់ទេទើប ឈ្នះគេ បើប្រទេសទាំងអស់ត្រូវការដូចគ្នា
- 1
ទៅកាន់