
TNAOT News
· 2020-04-02
កម្ពុជា ទទួលបានគម្រោងវិនិយោគតម្លៃ១៧០លានដុល្លារ បង្កើតការងាររាប់ពាន់កន្លែង
#វិនិយោគ# #អាជីវកម្ម# #រោងចក្រ# #គម្រោងអភិវឌ្ឍន៍# #សង្គម#
6720
ភ្នំពេញ៖ សហគ្រាសរោងចក្រចំនួន ៧ ទីតាំង ស្ថិតក្នុងតម្លៃទឹកប្រាក់វិនិយោគប្រមាណ ១៧០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរហើយ ជាមួយនឹងការបង្កើតការងាររាប់ពាន់កន្លែង។
គម្រោងវិនិយោគធំៗទាំង ៧ រួមមានដូចខាងក្រោម៖
១-គម្រោងបង្កើតរោងចក្រផលិត Transformer និងផ្គុំដំឡើង Switchboard ទីតាំងវិនិយោគស្ថិតនៅខេត្តពោធិ៍សាត់ ទុនវិនិយោគប្រមាណ ៥លានដុល្លារ បង្កើតការងារបានចំនួន ៦៥កន្លែង។
២-គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ទីតាំងវិនិយោគស្ថិតនៅ ខេត្តកំពង់ចាម ទុនវិនិយោគប្រមាណ ៦,១លានដុល្លារ បង្កើតការងារបានចំនួន ១.៤០០កន្លែង។
៣-គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ទីតាំងវិនិយោគស្ថិតនៅ ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ៧,៩លានដុល្លារ បង្កើតការងារបានចំនួន ២៩៨កន្លែង។
៤-គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើងគ្រប់ប្រភេទ (Wires, Cables) និងផ្គុំដំឡើងសម្ភារៈបរិក្ខារអគ្គិសនី (Meter Box) ទីតាំងវិនិយោគស្ថិតនៅ ខេត្តពោធិ៍សាត់ ទុនវិនិយោគប្រមាណ ៨,៦លានដុល្លារ បង្កើតការងារបានចំនួន ៥៧៩កន្លែង។
៥-គម្រោងបង្កើតរោងចក្រផលិតសម្ភារៈតុបតែងសក់ ដែលមានទីតាំងវិនិយោគស្ថិតនៅ ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ១១,៦លានដុល្លារ បង្កើតការងារបានចំនួន ២៦៤កន្លែង។
៦-គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្តគ្រប់ប្រភេទ និងគ្រឿងបង្គុំកង់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅ ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ៣២,៩លានដុល្លារ បង្កើតការងារបានចំនួន ៣៣២កន្លែង។
៧-គម្រោងសាងសង់ និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅ រាជធានីភ្នំពេញ ទុនវិនិយោគចំនួន ១០២លានដុល្លារ បង្កើតការងារបានចំនួន ៣៩០កន្លែង៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)