
TNAOT News
· 2020-04-04
បន្ទាប់ពីអាមេរិកនិងអ៊ីតាលី រុស្ស៊ីបន្តជួយដល់ Serbia ទប់ស្កាត់កូវីដ-១៩
#COVID-19# #រុស្ស៊ី# #សង្គម# #Serbia# #ព័ត៌មានសង្គម#
747
ក្រោយពេលរដ្ឋាភិបាល Serbia ស្នើឲ្យជួយទប់ស្កាត់កូវីដ-១៩នោះមក ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានចុះហត្ថលេខាលើច្បាប់ ឲ្យបង្កើតក្រុមទៅជួយដល់ប្រទេសនេះជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩។
សារព័ត៌មាន RIA បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជូនយន្តហោះយោធា Il-76 ដឹកសម្ភារបរិក្ខារពេទ្យទៅជួយដល់ប្រទេស Serbia ដើម្បីជួយទប់ស្កាត់ឆ្លងរាលដាល នៃកូវីដ-១៩។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជូនអ្នកឯកទេស នៃវីរុស ចំនួន៨៧នាក់ និងគ្រូពេទ្យយោធា រួមទាំងសម្ភារបរិក្ខារពេទ្យជាច្រើនទៅកាន់ប្រទេស Serbia ។ រីឯជំនួយរបស់រុស្ស៊ីត្រូវដឹកជញ្ជូនតាមយន្តហោះដល់ទៅ១១ជើង។
យន្តហោះ Il-76 របស់កម្លាំងទាហានអាកាសរុស្ស៊ី បានចុះចតនៅអាកាសយានដ្ឋានយោធា Batainitsa ជិតរដ្ឋធានី Belgrade។ រហូតមកដល់ពេលនោះ នាយករដ្ឋមន្ត្រី Brnabich និងរដ្ឋមន្ត្រីការពារជាតិ Alexander Vulin រួមទាំងមន្ត្រីជាន់ខ្ពស់ ក្នុងជួរដ្ឋាភិបាលជាច្រើននាក់ទៀត បានទៅកាន់អាកាសយានដ្ឋាន ដើម្បីទទួលជំនួយទាំងនោះ។
នាយករដ្ឋមន្ត្រី Serbia លោក Ana Brnabich ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរុស្ស៊ីដែលបានជួយដល់ប្រទេសរបស់លោក នៅក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។ បច្ចុប្បន្ន Serbia មានករណីស្លាប់ដោយកូវីដ-១៩ កើនឡើងដល់ ៣១នាក់ហើយ និងមានអ្នកឆ្លងកើនឡើងដល់១១៧១នាក់៕ ប្រែសម្រួលដោយ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថប្រយោជន៍ ៧ យ៉ាងរបស់ ពោតបារាំង ដែលអ្នកមិនធ្លាប់ដឹង

ជឿទេថា មនុស្សប្រុសចេះតែងខ្លួននៅពេលចាប់ផ្ដើមមានស្នេហា មនុស្សស្រីចេះតែងខ្លួននៅពេលឈឺចាប់បែកបាក់ស្នេហា

តើសាលប្រកួតកីឡារដូវរងាអាស៊ីមានរូបរាងយ៉ាងណា?

ស្ងៀមស្ងាត់ជារឿងល្អ! ក្នុងរឿងទាំង ៤ នេះមិនចាំបាច់អន្ទះអន្ទែង សោកសៅពេកទេ ខ្វល់ពេកមានតែទុក្ខ ដាក់សម្ពាធលើខ្លួនឯងតែប៉ុណ្ណោះ

យោបល់ទាំងអស់ (0)