
TNAOT News
· 2020-04-04
ចិនកាន់ទុក្ខទូទាំងប្រទេស គោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ស្លាប់ដោយកូវីដ-១៩
#COVID-19# #ជនរងគ្រោះ# #កាន់ទុក្ខ# #សង្គម# #ចិន# #ព័ត៌មានសង្គម#
878
នៅថ្ងៃទី៤ ខែមេសានេះ ចិនបានកាន់ទុក្ខទូទាំងប្រទេស រយៈពេល១ថ្ងៃ ដើម្បីគោរពដល់វិញាណក្ខន្ធរបស់ជនរងគ្រោះ ស្លាប់ដោយសារកូវីដ-១៩។
គិតដល់ថ្ងៃទី៣ ខែមេសា ចិនមានអ្នកឆ្លង ៨២៨៧៥នាក់ និងស្លាប់៣៣៣៥នាក់ ដោយសារតែកូវីដ-១៩ ក្នុងនោះមានក្រុមគ្រូពេទ្យជួរមុខ១៤នាក់ ដែលបានពលី ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។ ក្នុងថ្ងៃកាន់ទុក្ខនេះដែរ ក្រៅពីប្រទេសចិន បណ្តាស្ថានទូតទាំងអស់ នៅក្រៅប្រទេស ក៏ត្រូវបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាល ហើយសកម្មភាពនានាក៏ត្រូវបានផ្អាកផង។ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៤ ខែមេសា ពិធីគោរពវិញ្ញាណក្ខន្ធនេះ មានរយៈពេល៣នាទី ហើយមធ្យោបាយធ្វើដំណើរទាំងអស់ ក្នុងនោះមានទាំងរថយន្ត រថភ្លើង ...ត្រូវឈប់ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះស្លាប់ដោយសារកូវីដ-១៩។
ពិធីកាន់ទោសនៅទូទាំងប្រទេស គឺជាការបង្ហាញក្តីឈឺចាប់ដល់អ្នកស្លាប់ ដោយសារកូវីដ-១៩ អ្នកដែលបានលះបង់ជួយទប់ស្កាត់។
កាលពីខែឧសភា ឆ្នាំ២០០៨ ចិនក៏ធ្លាប់កាន់ទុក្ខ នៅទូទាំងប្រទេស គោរពដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះ ដែលបានស្លាប់ រហូតដល់ ៦៩០០០នាក់ ដោយសារការគ្រោះរញ្ជួយដី នៅខេត្តស៊ីនជាំង៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មានរឿង ១០ យ៉ាងដែលអ្នកអាចធ្វើមុនពេលចូលគេង ដើម្បីធ្វើឱ្យដំណេករបស់អ្នកមានភាពប្រសើរឡើង៖

សហគមន៍កសិកម្មទំនើបចំនួន២ ក្នុងខេត្តសៀមរាប ត្រៀមពួ្រតដៃគ្នារៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា

ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ

ទោះទំនាក់ទំនងជាមួយបងប្អូនរបស់អ្នកល្អប៉ុណ្ណាក៏ដោយ កុំបញ្ចេញរឿងទាំង ៣ នេះដោយបំពាន

យោបល់ទាំងអស់ (0)