TNAOT News

· 2020-04-04

បុរសម្នាក់ផុសអួតរឿងវែនតាការពារជំងឺកូវីដ១៩ ពេលនេះត្រូវសមត្តកិច្ចនាំទៅអប់រំ

#ជំងឺ COVID-19# #សង្គម# #ព័ត៌មានសង្គម# #ព័ត៌មានមិនពិត#

4022

​​  នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩:៣០នាទីព្រឹក ដោយមានការសហការរវាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអធិការនគរបាលខណ្ឌបឹងកេងកង កំលាំងនគរបាលប៉ុស្តិ៍បឹងកេងកង២ បានចុះនាំខ្លួនឈ្មោះ ហំ យូហាន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១២Eo ផ្លូវ ២៧៦ ក្រុម២៩ ភូមិ០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នពេញ មានមុខរបរលក់វ៉ែនតាដែលជាម្ចាស់ផេកឈ្មោះ VH Online shopបានផុសព័ត៌មានមិនពិត តាមបណ្តាញសង្គមហ្វេសបុកឈ្មោះ VH Online shop ផ្សព្វផ្សាយលក់វ៉ែនតាការពារភ្នែកពីមេរោគគ្រប់ប្រភេទពិសេសគឺ COVID-19 កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ កាលពីវេលាម៉ោង​ ០៩៖៣៥ នាទីយប់​នាំយក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹងកេងកង ២ ដើម្បីធ្វើការសាកសួរ ។

បុរស​ឈ្មោះ ហំ យូហាន បានធ្វើការសុំទោសជាសាធារណ: និង​ទទួល​ស្គាល់​កំហុស អ្វី​ខ្លួន​បាន​ផុស គឺ​ខុសពីការពិត ។

ក្រោយទទួលស្គាល់កំហុស សមត្ថកិច្ចក៏បានធ្វើការណែនាំ អប់រំ ធ្វើកិច្ចសន្យា និងថតវីដេអូដើប្បីសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួនដែលបានផុសព័ត៌មានមិនពិតដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ ។

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស