
TNAOT News
· 2020-04-05
ម៉ារ៉ុកដោះលែងអ្នកទោសរាប់ពាន់នាក់ ពេលCOVID-19កំពុងរាតត្បាត
#COVID-19# #ការដោះលែង# #ការឆ្លង# #សង្គម# #ម៉ារ៉ុក# #អ្នកទោស# #នយោបាយជាតិ#
2306
អ្នកទោសនៅក្នុងប្រទេសម៉ារ៉ុកច្រើនពាន់នាក់ត្រូវបានដោះលែងឲ្យមានសេរីភាព ខណៈដែលជំងឺ COVID-19 កំពុងរាតត្បាតឆ្លងពាសពេញនៅក្នុងប្រទេសមួយនេះ ។
ប្រភពព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ថា ក្រសួងយុត្តិធម៌បានប្រកាសថា ព្រះមហាក្សត្រប្រទេសម៉ារ៉ុកបានព្រះរាជទានលើកលែងទោសដល់អ្នកជាប់ពន្ធនាគារចំនួន ៥ ៦៥៤នាក់ ព្រមទាំងដាក់បញ្ជាឲ្យមានវិធានការ ការពារយ៉ាងខ្លាំងដល់អ្នកទោសទាំងនោះ ពីការឆ្លងរាតត្បាត ដោយសារជំងឺCOVID-19ថែមទៀតផង ។
សេចក្តីថ្លែងការក្រសួងយុត្តិធម៌ម៉ារ៉ុកបានបញ្ជាក់ថា អ្នកទោសទាំងនោះត្រូវបានជ្រើសរើសផ្អែកលើមូលដ្ឋានអាយុរបស់ពួកគេ, សុខភាពទន់ខ្សោយ, ពេលវេលាអនុវត្តទោសកំហុស ព្រមទាំងអ្នកទោសមានអាកប្បកិរិយាកែប្រែខ្លួនជាដើម ។
គួរបញ្ជាក់ថា ប្រទេសតំបន់អាហ្វ្រិកខាងជើងមួយនេះ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ បានប្រកាសថា ជំងឺ COVID-19 នៅក្នុងប្រទេសនេះបានកើនឡើងសរុប ៩១៩ករណី ក្នុងនោះ៥៩នាក់បានបាត់បង់ជីវិត ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឃាត់ខ្លួនជនជាតិកុងហ្គោម្នាក់ ករណីបង្កការអុកឡុកតាមដងផ្លូវសង្ក្រាន្តវត្តភ្នំ ថ្ងៃទី២

ប្ដីអ្នកមិនស្មោះនឹងអ្នកទេ! បើប្ដីអ្នកចេញសញ្ញា ៤ នេះ បង្ហាញថា គេកំពុងតែលួចក្បត់អ្នកមានស្រីខាងក្រៅហើយ

ជំងឺក្រពេញទីរ៉ូអ៊ីត និងសញ្ញាព្រមាន ជំងឺលើសឈាម

មួយជីវិត យើងត្រូវតែមានមិត្ត ៥ ប្រភេទនេះ ទើបយើងមានសំណាង និងមានសេចក្ដីសុខ

យោបល់ទាំងអស់ (0)