
TNAOT News
· 2020-04-06
ចិនក្លាយជាឃ្លាំងបរិក្ខារពេទ្យរបស់ពិភពលោក
#COVID-19# #បរិក្ខារពេទ្យ# #សង្គម# #អាមេរិក# #ចិន# #ព័ត៌មានសង្គម#
818
រហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លងកូវីដ-១៩ និងស្លាប់ នៅតាមបណ្តាប្រទេសរីកចម្រើន កំពុងកើនឡើងខ្ពស់ ដូចជា អាមេរិក និងអឺរ៉ុប ...ជាដើម បានធ្វើឲ្យប្រទេសទាំងនោះ ប្រឈមនឹងកង្វះខាតបរិក្ខារពេទ្យយ៉ាងខ្លាំង។ ប្រទេសទំាងនោះមិនអាចដោះស្រាយបញ្ហាកង្វះខាតគ្រឿងបរិក្ខារដោយខ្លួនឯបានឡើយ។ បារាំង អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀត បានទិញបរិក្ខារពេទ្យពីប្រទេសចិន ហើយសូម្បីតែអាមេរិក ក៏ត្រូវទិញពីចិនផងដែរ។
នៅពេលនេះដែរ អាមេរិកបានបញ្ជាទិញម៉ាស៊ីនជំនួយដង្ហើម ចំនួន១៧ពាន់គ្រឿង មកពីប្រទេសចិន ដើម្បីជួយព្យាបាលអ្នកជំងឺ នៃកូវីដ-១៩ នៅអាមេរិក។ អភិបាលទីក្រុងញូវយ៉ក លោក Andrew Cuomo បានប្រកាសថា ទីក្រុងនេះបានសម្រេចទិញម៉ាស៊ីនជំនួយដង្ហើមពីប្រទេសចិន ។
កន្លងមក ទីក្រុងប៉េកាំង បានបញ្ជូនម៉ាស៊ីនជំនួយដង្ហើមដល់ទៅ១ពាន់គ្រឿង ទៅឲ្យទីក្រុងវ៉ាស៊ីនតោន។
អភិបាលក្រុង Andrew Cuomo បានបញ្ជាក់ថា «ចិន គឺជាឃ្លាំងបរិក្ខារពេទ្យដ៏ធំ ហើយរាល់ការបញ្ជាទិញ គឺចិនផ្គត់ផ្គងបានទាំងអស់។ បច្ចុប្បន្នម៉ាស៊ីនជំនួយដង្ហើម និងសម្ភារការពារ គឺមកពីចិនទាំងអស់ ហើយអាមេរិកក៏មិនអាចផលិតបានសម្ភារទាំងនោះទេ គឺត្រូវទិញពីចិន »។
អភិបាលក្រុងញូវយ៉ក បានលើកឡើងថា នៅទីក្រុងនេះនឹងប្រឈមកង្វះសម្ភារជាច្រើន នៅពេលដ៏ខ្លីខាងមុខ ដោយសារតែចំនួនអ្នកឆ្លងនៅតែបន្តកើនឡើងខ្ពស់។ បច្ចុប្បន្ននៅទីរដ្ឋញូវយ៉ក មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ជាង១១៣ពាន់នាក់ និងស្លាប់ជាង៣៥០០នាក់។ ចំណែកនៅទូទាំងអាមេរិកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ជាង៣៣៦ពាន់នាក់ និងស្លាប់សរុបជិត១ម៉ឺននាក់ហើយ៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការរញ្ជួយដីកម្រិតស្រាលចំនួន ១៣ដង បានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃអង្គារនេះនៅជិតព្រំដែននៃខេត្ត Tak ប្រទេសថៃ

កូរ៉េខាងត្បូងរំពឹងថា កិច្ចចរចាពាណិជ្ជកម្មអាម៉េរិកនាំទៅរកដំណោះស្រាយដែលមានប្រយោជន៍ទៅវិញទៅមក

ប្ដីសង្ហា ឬអត់ មិនសំខាន់ឡើយ សំខាន់ឱ្យតែគាត់ចេះស្រឡាញ់ ថ្នាក់ថ្នមអ្នកទៅបានហើយ

អ្នកគាំទ្រថ្នាក់ជាតិនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា កំពុងរង់ចាំលោកអ្នកនៅ Yabuli!

យោបល់ទាំងអស់ (0)