បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-06

លោកប្រធានាធិបតី ត្រាំ ៖ អាមេរិកធ្វើតេស្ត​ ១,៦៧លាននាក់ រកវីរុស COVID-19

#COVID-19# #ធ្វើតេស្ត# #សុខភាព# #ជំងឺ# #សហរដ្ឋអាមេរិក#

8174

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី​៥ ខែមេសា ឆ្នាំ២០២០ បានថ្លែងថា យ៉ាងតិច​​ប្រជាជនអាមេរិក ១,៦លាននាក់ បានធ្វើតេស្ត​រកវីរុសCOVID-19 ហើយលទ្ធផល​នឹងចែករំលែក ចំពោះ​ពលរដ្ឋទាំងនោះដែលបានធ្វើតេស្ត ។ នេះបើតាមការផ្សាយរបស់ប្រភព NDTV ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានថ្លែងថា ​«នេះគឺហួសពីអ្វីដែល​ប្រទេស​ដទៃផ្សេងទៀត ​​អាចធ្វើបាន»។

ក្នុងអំឡុងពេលធ្វើសន្និសីទ​ដ៏ខ្លីមួយជាមួយ​នឹងកងកម្លាំង​ប្រយុទ្ធប្រឆាំង​នឹង COVID-19 នោះ លោកប្រធានាធិបតី​បានសម្តែងសុទិដ្ឋិនិយមថា ​«យើង​កំពុង​ចាប់ផ្តើម រក​ឃើញពន្លឺ នៃ​​​ទីបញ្ចប់រូង​ក្រោមដីដ៏ជ្រៅ ហើយ​ក្តីសង្ឃឹម ​​គឺនៅមិនឆ្ងាយ ​ក្នុងពេលអនាគតនោះឡើយ យើង​នឹងមានមោទកភាព​ខ្លាំងណាស់ ចំពោះការងារដែលយើងបានធ្វើ»។ 

លោកបានថ្លែងថា មន្ទីរពិសោធន៍​ Abbott នឹងផលិត​ឧបករណ៍​ធ្វើតេស្ត​រកវីរុស​ ឃើញលទ្ធផល​រាល់​១៥នាទី​​ ចំនួន​១ ២០០​ឧបករណ៍​ ជារៀងរាល់សប្តាហ៍។ ការធ្វើតេស្ត​របស់​មន្ទីរពិសោធន៍ Abbott នេះ​ទទួលបាន​ការ​យល់ព្រម​ពីរដ្ឋបាល​នូវម្ហូបអាហារ និង​ថ្នាំពេទ្យ​​ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។ 

លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា ស្រោមដៃចំនួន​៣០០លាន, ម៉ាស់​៣លាន និងសម្លៀកបំពាក់​ការពារ ព្រមទាំង​បរិក្ខារវេជ្ជសាស្ត្រសំខាន់ៗ​ផ្សេងទៀត​ ត្រូវបានចែកចាយ​នៅទូទាំងប្រទេសក្នុងពេលបច្ចុប្បន្ននេះ។ ​

គិតមកដល់ថ្ងៃអាទិត្យ​ ទី៥ ខែមេសា ឆ្នាំ២០២០​ នៅក្នុងប្រទេសអាមេរិក ​ត្រូវបានកត់ត្រា​អ្នកឆ្លង COVID-19 ​កើនឡើង ៣៣១ ០០០នាក់ ក្នុងនោះជាង ៩ ៤០០ នាក់ស្លាប់។ នៅថ្ងៃទី​៤ ខែមេសា នោះ មានករណីស្លាប់ដោយ COVID-19 រហូតដល់​ ១ ៣៤៤នាក់ ហើយនេះជាតួលេខខ្ពស់ជាងគេបំផុត​ ចាប់តាំងពីពេលផ្ទុះវីរុស​រាតត្បាត ​នៅអាមេរិក មក៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស