TNAOT News
· 2020-04-06
៣០ថ្ងៃដើម្បីកាត់បន្ថយការរាលដាលជំងឺកូរ៉ូណា
#COVID-19# #គន្លឹះថែទាំសុខភាព# #ជំងឺប្រចាំកាយ# #សុខភាព# #ជំងឺសួត#
10437
ការរីករាលដាលនៃជំងឺកូរ៉ូណា គឺមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យប្រជាជនជុំវិញពិភពលោកមានការភ័យខ្លាចយ៉ាងខ្លាំង នៃការរីករាលដាលជំងឺមួយនេះ។ រាជរដ្ឋាភិបាលក៏បានធ្វើការយ៉ាងសកម្មដើម្បីទប់ស្តាត់ការរាលដាលនៃជំងឺកូរ៉ូណាដ៏កាចសាហាវ។ ដូច្នេះដើម្បីកាត់បន្ថយការរាលដាលនៃជំងឺកូរ៉ូណា យើងគ្រប់ៗគ្នាគួរតែចូលរួមអនុវត្តទៅតាមវិធានការខាងក្រោមនេះ៖ 
១. ប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន អ្នកគួរតែនៅផ្ទះ និងមិនត្រូវទៅធ្វើការ ហើយត្រូវទាក់ទងតាមលេខទូរសព្ទ ១១៥ បើអ្នកគិតថាមានអាការៈនៃជំងឺកូរ៉ូណា ។
២. ប្រសិនបើកូនៗរបស់អ្នកឈឺ អ្នកគួរតែឲ្យពួកគេនៅផ្ទះសម្រាក មិនត្រូវជូនពួកគេទៅសាលារៀននោះទេ ។ 
៣. ប្រសិនបើមាននរណាម្នាក់នៅក្នុងផ្ទះ បានធ្វើតេស្តវិជ្ជមានលើវីរុសកូរ៉ូណា ត្រូវទុកឲ្យនៅមួយឡែកក្នុងផ្ទះ មិនត្រូវឲ្យគាត់ទៅធ្វើការ ឬទៅសាលារៀន ហើយត្រូវទាក់ទងតាមលេខទូរសព្ទ ១១៥ ឲ្យបានឆាប់ជាទីបំផុត ។ 
៤. ប្រសិនបើអ្នកជាមនុស្សចាស់ អ្នកគួរតែនៅផ្ទះ និងនៅឲ្យឆ្ងាយពីទីប្រមូលផ្តុំមនុស្ស ។
៥. ប្រសិនបើអ្នកជាមនុស្សដែលមានជំងឺប្រចាំកាយ (ជំងឺសួត ជំងឺបេះដូង ឬក៏ប្រព័ន្ធរាងកាយខ្សោយ )ដែលអាចធ្វើឲ្យមានអត្រាគ្រោះថ្នាក់ខ្ពស់ អ្នកគួរតែនៅផ្ទះ និងនៅឲ្យឆ្ងាយពីទីប្រមូលផ្តុំមនុស្ស ៕ ប្រែសម្រួលដោយ៖ ម៉ារីណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មួយករណីទៀតហើយ! បាក់រលំដងស្ទូចសំណង់នៅផ្លូវរាមាទី២ ក្នុងខេត្តសាមុតសាខនបណ្តាលឲ្យមនុស្ស០២ នាក់ស្លាប់ និងរបួសជាច្រើននាក់
វៀតណាមនៅមិនទាន់ធូរស្បើយពីគ្រោះទឹកជំនន់នៅឡើយទេ ខណៈចំនួនមនុស្សស្លាប់កើនដល់៤១នាក់
ប្រើរយៈពេល ៣ថ្ងៃ! ទីបំផុតសមត្ថកិច្ច បំបែកសំណុំរឿងករណីឃាតកម្មប្ដីសម្លាប់ប្រពន្ធ ឃាត់ខ្លួនបុរសជាប្ដីបានហើយ
ក្រុមហ៊ុនចិនមួយសម្លឹងមើលកម្ពុជាជាមូលដ្ឋានសម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមីដែលអាចរួមចំណែកដល់ខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា
យោបល់ទាំងអស់ (0)