
TNAOT News
· 2020-04-06
អតីតស្វាមីដកកាំភ្លើងបាញ់ទៅលើប្រពន្ធបណ្ដាលឱ្យស្លាប់ រីឯកូនស្រីរងរបួសធ្ងន់
#ស្វាមី# #ប្រពន្ធ# #កាំភ្លើង# #សង្គម# #កូនស្រី# #ព័ត៌មានសង្គម#
3321
មន្ត្រីនគរបាលខណ្ឌសែនសុខម្នាក់ បានបាញ់សំដៅរមកលើថយន្តប្រពន្ធកំពុងជិះតាមផ្លូវ1986៤គ្រាប់ ត្រូវប្រពន្ធ និងកូនស្រីរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់!
ភ្នំពេញ៖ ស្ត្រីម្នាក់បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត និងកូនស្រីម្នាក់រងរបួសធ្ងន់ បន្ទាប់ពីត្រូវអតីតស្វាមីដែលជាមន្ត្រីនគរបាល ឮបាញ់សំដៅរថយន្តកំពុងជិះដឹកគ្នាតាមបណ្តោយផ្លូវលេខ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមការឱ្យដឹងពីបុរសដែលជាអ្នកបើកបរដឹកស្ត្រីរងគ្រោះបានឱ្យដឹងថា គាត់បើករថយន្តដឹកស្ត្រីរងគ្រោះជាមួយកូនៗរបស់ស្ត្រីរងគ្រោះបានបញ្ជាក់ថា នៅមុនកើតហេតុនៅម៉ោងប្រមាណ ២០និង១០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នេះរូបលោកបានបើករថយន្តដឹកស្ត្រីរងគ្រោះ និងកូនៗរបស់ស្ត្រីរងគ្រោះជាមួយឥវ៉ាន់មួយចំនួនចេញពីផ្ទះស្ត្រីរងគ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះនៅសង្កាត់ស្ទឹងមានជ័យ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុមុខហាង «នស២រ» តាមផ្លូវ១០៨៦ ក៏ត្រូវបុរសជាអតីតស្វាមីជិះម៉ូតូពីក្រោយបាញ់សំដៅរថយន្តចំនួន៤គ្រាប់ ផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ ក៏ត្រូវស្ត្រីជាប្រពន្ធ និងកូនស្រីរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរគន្ធបុប្ផា។
បន្ទាប់ពីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជនរងគ្រោះត្រូវបានសមត្ថកិច្ចរាយការណ៍ថា ស្ត្រីជាប្រពន្ធបានស្លាប់ ខណៈកូនម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះ និងអតីតស្វាមីបានលែងលះគ្នាមួយរយៈពេលមកហើយ។ ជនដៃដល់ត្រូវបានគេស្គាល់ថា ឈ្មោះ ជា ចាន់បូរ៉ា ជានគរបាលខណ្ឌសែនសុខ។
យ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការផ្ទុះការបាញ់ប្រហារនេះនៅឡើយទេ ប៉ុន្តែត្រូវបានគេដាក់ការសន្និដ្ឋានជំហានដំបូងថា ជាករណីភ្លើងប្រច័ណ្ឌ៕ ដោយ ៖ ផេង ភាព & សួង សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើវាពិតទេ? បើជំងឺរើមរាលដាលពាសពេញរាងកាយ តើវានឹងបណ្តាលឲ្យស្លាប់ដែរឬទេ?

កូរ៉េខាងត្បូងរំពឹងថា កិច្ចចរចាពាណិជ្ជកម្មអាម៉េរិកនាំទៅរកដំណោះស្រាយដែលមានប្រយោជន៍ទៅវិញទៅមក

កុំឱ្យមើលមុខគ្នាមិនចំ បងប្អូនក្លាយជាសត្រូវ ទោះស្និទ្ធប៉ុនណាក៏ដោយ ដាច់ខាតកុំបំពានលើរឿងទាំង ៤ នេះ

វិធីសិតសក់យ៉ាងណា ឲ្យមានរបៀបរៀបរយ និងស្រស់ស្អាត ដើម្បីជាទីចំណាប់អារម្មណ៏

យោបល់ទាំងអស់ (0)