បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-07

នាយករដ្ឋមន្ត្រីអង់គ្លេសនឹងទៅជាយ៉ាងណា ក្រោយគ្រូពេទ្យ​ដាក់ម៉ាស៊ីនជំនួយដង្ហើម

#COVID-19# #មន្ទីរពេទ្យ# #អង់គ្លេស# #នាយករដ្ឋមន្ត្រី# #សង្គម# #ព័ត៌មានសង្គម#

1188

បណ្តាមេដឹកនាំនៅលើពិភពលោក បានជូនពរដល់នាយករដ្ឋមន្ត្រីអង់គ្លេស ឲ្យឆាប់ជាសះស្បើយ ក្រោយលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយត្រូវដាក់ម៉ាស៊ីនជំនួយដកដង្ហើម។ នេះជាសញ្ញា​បង្ហាញ​ពី​ស្ថានភាពសុខភាពរបស់លោកនាយករដ្ឋមន្រ្ដី កាន់តែធ្ងន់ ហើយបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។

នៅពេលនេះបណ្តាមេដឹកនាំប្រទេសជាសម្ព័ន្ធមិត្ត សង្ឃឹមថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នឹងឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ ក្រោយពេលលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយ​ជំងឺកាន់តែធ្ងន់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី​៦ ខែមេសា ​បាន​និយាយថា លោកពិតជាក្រៀមក្រំ ពេលពេលទទួលបានព័ត៌មានថា នាយករដ្ឋមន្ត្រី​អង់គ្លេស​បានបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដោយសារ​តែស្ថានភាពសុខភាពកាន់តែអាក្រក់ទៅ។ លោក ត្រាំ បានជូនពរឲ្យឆាប់ជាសះស្បើយពីជំងឺ។

ជាមួយគ្នានេះដែរ ប្រធានគណៈកម្មការសហគមន៍អឺរ៉ុប លោកស្រី Ursula von der Leyen ក៏បានជូនពរលោក Boris Johnson ឲ្យឆាប់ជាសះស្បើយផងដែរ។

លោក ​ម៉ាក្រុង ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្ដីបារាំង ក៏បានជូនពរលោក Johnson ឲ្យ​ឆាប់ឆ្លងផុតពីការប្រឈមមុខទាំងឡាយ ហើយជាសះស្បើយពីជំងឺ ក្នុងពេលឆាប់ៗនេះ។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោក​ Giuseppe Conte ក៏បានជូនពរដូចគ្នា សូមឲ្យនាយករដ្ឋមន្ត្រីអង់គ្លេស ឆាប់ជាពីកូវីដ-១៩​។

ក្រៅពីនេះនៅមានថ្នាក់ដឹកនាំកំពូលៗជាច្រើន នៅលើពិភពលោក និងបណ្តាអង្គការធំៗ ក៏បានជូនពរនាយករដ្ឋមន្ត្រីអង់គ្លេស ឲ្យឆាប់ឆ្លងផុតពីរឿងអាក្រក់ទាំងឡាយ​។

ស្ថានភាព នៃជំងឺរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ទើបត្រូវបាបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលជាពិសេស។ មនុស្សមួយចំនួន បានលើកឡើងថា​ ក្តីសង្ឃឹម មាន​៥០ភាគរយប៉ុណ្ណោះ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីត្រូវបានបញ្ជូនទៅកាន់បន្ទប់ពិសេស​ កាលពីយប់ ថ្ងៃទី៦ ខែមេសា ក្នុងមន្ទីរពេទ្យ St Thomas ​។ នាយករដ្ឋមន្ត្រីអង់គ្លេស ក៏បាន ស្នើដល់រដ្ឋមន្ត្រី​ក្រសួងការ​បរទេស Dominic Raab ជំនួសតំណែងរបស់លោក ដឹកនាំ​រដ្ឋាភិបាល ក្នុងពេលចាំបាច់៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (6)

Sunday 26940701

· 2020-04-07

🙏🙏🙏ឆាប់ជា

អា ម៉ី ទីតុយ

· 2020-04-07

y

Nyny95321723

· 2020-04-07

សូមបងប្អូនជួុយឡាយនិងយកលេខកូដខាងលើដាក់ឱ្យខ្ញុំមួុយផង

AUDOM

· 2020-04-07

រដ្ឋមន្ត្រីការបរទេស នឹងត្រូវដឹកនាំជំនួស 

CHHENGLY

· 2020-04-07

បើមានបញ្ហាអ្វីនោះគឺជាបរាជ័យ​ ទាំងស្រុងរបស់​អង់គ្លេស 

Poeu

· 2020-04-07

ឲ្យតែបញ្ជូនទៅកាន់មន្ទីពេទ្យ​ ដាក់ម៉ាស៊ីនជំនួយ​ ក្តីសង្ឃឹមក៏បាត​៥០ភាគរយផងដែរ

  • 1
ទៅកាន់