
TNAOT News
· 2020-04-10
អាមេរិកបណ្តេញជនភៀសខ្លួនខុសច្បាប់១សែននាក់ ដោយមូលហេតុបង្ការឆ្លងកូវីដ-១៩
#COVID-19# #ជនភៀសខ្លួន# #សង្គម# #អាមេរិក# #ព័ត៌មានសង្គម#
4049
រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបណ្តេញជនភៀសខ្លួនខុសច្បាប់ ចំនួន១ម៉ឺននាក់ ចេញពីទឹកដីអាមេរិក ចាប់ពីថ្ងៃទី២១ ខែមេសា ទៅ ដើម្បីបង្ការឆ្លងកូវីដ-១៩។
មន្ត្រីអាមេរិក បានប្រើប្រាស់ស្ថានភាពគ្រាអាសន្ន នៃសុខភាពសាធារណៈនេះ ដើម្បីទុកជាហេតុផល សម្រាប់បណ្តេញជនភៀសខ្លួនខុសច្បាប់ នៅតាមបណ្តោយព្រំដែន ជាទីកន្លែង ដែលអាមេរិកកំពុងតែព្រួយបារម្ភ ភ័យខ្លាចឆ្លងកូវីដ-១៩។
មន្ត្រីអន្តោប្រវេសន៍ នៅព្រំដែនអាមេរិក បានឲ្យដឹងថា មានជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណ២ម៉ឺននាក់ ហើយចំនួនអ្នកឆ្លងព្រំដែនដោយខុសច្បាប់ នៅអាមេរិក បានថយចុះ រហូតដល់ទៅ៥៦ភាគរយ។ ស្របពេលស្ថានភាពកូវីដ១៩កំពុងតែរាតត្បាតផង ទើបអាមេរិកយកលេសបិទព្រំដែន មិនទទួលសំណើសុំភៀសខ្លួន នាពេលនេះឡើយ។
អាមេរិកមានការឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយគិតមកទល់ពេលនេះ អាមេរិកមានអ្នកឆ្លងសរុបកើនឡើងដល់ទៅជាង៤៦៤ពាន់នាក់ ស្លាប់កើនឡើងជាង១៦ពាន់នាក់ និងជាសះស្បើយពីជំងឺជាង២៥ពាន់នាក់៕ ប្រែសម្រួលោដយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)