
TNAOT News
· 2020-04-10
រដ្ឋសភា លើកយករបៀបវារៈធំៗចំនួន៣ មកពិភាក្សា និងអនុម័ត នាព្រឹកនេះ
#រដ្ឋសភា# #សង្គម# #សេចក្ដីព្រាងច្បាប់# #នយោបាយជាតិ# #រាជរដ្ឋាភិបាល#
4918
រដ្ឋសភាបើកសម័យប្រជុំ លើកទី៤ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា រួមជាមួយវត្តមាន សមាជិក សមាជិការដ្ឋសភាចំនួន ១១៥រូប នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ។
សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នាព្រឹកថ្ងៃសុក្រនេះ នឹងធ្វើការពិភាក្សា និងអនុម័តទៅលើរបៀបវារៈ ចំនួន ៣ ដូចជា៖
១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោកស្រី នូ សុវណ្ណនី ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ
២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
៣- ការបោះឆ្នោតជ្រើសតាំង៖ លោក ឡូយ សុផាត ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងលោក ស៊ូ ភិរិន្ទ ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។
ជាមួយគ្នានេះ រដ្ឋសភា បានលើកពិភាក្សាច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នជាចម្បង ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ក្នុងគោលបំណងតៀមទុក ក្នុងកាលៈទេសៈណាមួយដែលតម្រូវឱ្យដាក់ប្រទេសក្នុងគ្រាអាសន្ន ស្របពេលជំងឺកូវីដ១៩ កំពុងរាតត្បាតគួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសកម្ពុជា៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គុណសម្បត្តិល្អណាស់! ស្រីៗដែលមានរោមដៃច្រើន និងប្រុសៗដែលដុះរោមក្បាលពោះ អ្នកណាបានជាប្ដី ឬប្រពន្ធដឹងតែសំណាងហើយ

វាសនាចារមកល្អណាស់! ម្ចាស់ស្រីឆ្នាំទាំង ៤ នេះ ពូកែជ្រើសរើសដៃគូជីវិត ច្រើនតែបានស្វាមីល្អ ជីវិតគូមានក្ដីសុខ សុភមង្គល

ព្រះមហាក្សត្រកម្ពុជា និងព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ដើម្បីអបអរខួបលើកទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា

មហាជនភ្ញាក់ផ្អើលក្រោយបុរសម្នាក់ធ្វើរឿងហួសចិត្តនៅស្ពានជ្រោយចង្វារ

យោបល់ទាំងអស់ (0)