
TNAOT News
· 2020-04-10
កុំចេះតែហ៊ាន! រដ្ឋមន្ត្រីក៏ត្រូវផាកពិន័យដូចគ្នា បើបំពានច្បាប់ប្រឆាំងកូវីដ១៩
#COVID-19# #រដ្ឋមន្ត្រី# #អូស្ត្រាលី# #សង្គម# #ផ្អាកពិន័យ# #ព័ត៌មានសង្គម#
1229
រដ្ឋមន្ត្រីអូស្ត្រាលីមួយរូបរងការពិន័យជាទឹកប្រាក់១០០០ដុល្លារអូស្ត្រាលី ក្រោយពេលលោកបំពានច្បាប់បម្រាបគោចរ។ បច្ចុប្បន្ន ប្រទេសអូស្ត្រាលី មានករណីឆ្លងកូវីដ-១៩ ធ្លាក់ចុះក្រោម១០០នាក់ ក្នុងមួយថ្ងៃ ដោយសារតែការរឹតត្បិតការធ្វើដំណើរ។ រហូតមកទល់ពេលនេះ អូស្ត្រាលីមានអ្នកឆ្លងកូវីដ-១៩ សរុបជាង៦១០០នាក់ ស្លាប់៥១នាក់ និងព្យាបាលជាសះស្បើយ ជិត៣ពាន់នាក់ហើយ។
រដ្ឋមន្ត្រី Australia Don Harwin ទទួលបន្ទុកសិល្បៈ ក្នុងរដ្ឋ New South Wales កាលពីពេលថ្មីៗនេះ ត្រូវបានកម្លាំងប៉ូលិសផាកពិន័យ ជាទឹកប្រាក់១ពាន់ដុល្លារ ដោយសារលោកបានបំពានច្បាប់បម្រាមគោចរ ក្រោយលោកចាកចេញពីទីក្រុងស៊ីដនី ទៅសម្រាកលំហែកាយ នៅក្នុងតំបន់ Central Coast ។
លោកស្រី Gladys Berejiklian អភិបាលរដ្ឋ New South Wales បានបញ្ជាក់ថា មនុស្សគ្រប់រូបត្រូវតែគោរពតាមច្បាប់ រួមទាំង សមាជិករដ្ឋាភិបាល សមាជិករដ្ឋសភាផងដែរ។ ប៉ុន្ដែបើបុគ្កលណាម្នាក់បំពានច្បាប់ នឹងត្រូវមានទោស និងផាកពិន័យដូចគ្នា។
ការកាត់ផ្តាច់សង្គមបានធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ នៅអូស្ត្រាលីធ្លាក់ចុះយ៉ាងខ្លាំង។ ប៉ុន្ដែបើគិតត្រឹមរយៈពេល២៤ម៉ោងកន្លងមក ប្រទេសនេះមានអ្នកឆ្លងកូវីដ ត្រឹមតែ៧០នាក់ប៉ុណ្ណោះ ហើយនេះជារឿងមួយដ៏ល្អបំផុត។ រដ្ឋាភិបាលអូស្ត្រាលី នឹងគ្រប់គ្រងបានទាំងស្រុង ក្នុងពេលដ៏ខ្លីខាងមុខ ក្រោយការអនុវត្តច្បាប់យ៉ាងតឹងតែងបំផុតនេះ៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហេតុអ្វីមនុស្សរាប់ពាន់លាននាក់លើពិភពលោក តែអាចមានក្រយៅដៃមិនដូចគ្នាសោះ? នេះ គឺជាមូលហេតុ

យុគមាសគាស់លាភ! សម្រាប់អ្នកឆ្នាំទាំង ៣ បោះជំហានថ្មី លុយហូរចូលដូចទឹក សំណាងសន្ធឹករយៈពេល ២ ឆ្នាំពេញ

ពរជ័យពីកំណើត! អ្នកឆ្នាំទាំង ៣ ទោះបីជីវិតជួបបញ្ហា ការលំបាកប៉ុនណា ក៏អាចរើខ្លួនរួចបានដែរ មិនខ្វះអ្នកមានបុណ្យតាមជួយជ្រោមជ្រែង ការពារនោះឡើយ

វិធីសាស្រ្តបន្ថយកំហឹង

យោបល់ទាំងអស់ (0)