TNAOT News
· 2020-04-11
បារាំងមាននាវិក៥០នាក់ នៅលើនាវាផ្ទុកយន្តហោះ ឆ្លងកូវីដ-១៩
#COVID-19# #នាវិក# #នាវាផ្ទុកយន្ដហោះ# #បារាំង# #សង្គម# #នយោបាយជាតិ#
3298
បារាំង បានបញ្ជាក់ថា មាននាវិក៥០នាក់នៅលើនាវាផ្ទុកយន្តហោះ Charles de Gaulle ឆ្លងកូវីដ-១៩។ ក្រសួងការពារជាតិបារាំង បានបញ្ជាក់ថា ពេលនេះ នាវាផ្ទុកយន្តហោះ បានកាត់បន្ថយពេលវេលាបំពេញបេសកកម្ម ហើយវិលត្រឡប់មកកាន់កំពង់ផែ Toulon វិញ។
ក្រុមគ្រូពេទ្យយោធា បានបញ្ជូនទៅកាន់នាវាផ្ទុកយន្ត Charles de Gaulle ដើម្បីព្យាបាលជាបឋមដល់កម្លាំងទាហាន។ នៅក្នុងចំណោមទាហាន៦៦នាក់ ត្រូវបានធ្វើតេស្ត រកឃើញមានកងទ័ព ចំនួន៥០នាក់ឆ្លងកូវីដ-១៩។

ជាមួយគ្នានេះដែរ នាវិក៣នាក់ នៅលើនាវាផ្ទុកយន្តហោះ Charles de Gaulle ត្រូវបានបញ្ជូនចេញពីនាវាតាមឧទ្ធម្ភាគចក្រ ដោយសារតែស្ថានភាពធ្ងន់ ប៉ុន្តែមិនគ្រោះថ្នាក់ដល់សុខភាពនោះឡើយ។
ក្រុមគ្រូពេទ្យយោធា នៅលើនាវាផ្ទុកយន្តហោះ បានស្រាវជ្រាវ និងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩។ នាវិកនៅលើនាវាផ្ទុកយន្តហោះមានទាំងអស់១៧៦០នាក់។
នាវាផ្ទុកយន្តហោះដ៏សំខាន់របស់បារាំង ក្លាយទៅជាសម្បុកកូវីដ-១៩។ កន្លងមក នាវាផ្ទុកយន្តហោះចំនួន៤គ្រឿងរបស់អាមេរិក ក៏មានអ្នកឆ្លងកូវីដ-១៩ ផងដែរ។ រីឯនាវាផ្ទុកយន្តហោះ Charles de Gaulle របស់បារាំង ប្រវែង ២៦១ម៉ែត្រ ទទឹង៦៤ម៉ែត្រ មានចំណុះ៥២៥០០តោន៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វៀតណាមនៅមិនទាន់ធូរស្បើយពីគ្រោះទឹកជំនន់នៅឡើយទេ ខណៈចំនួនមនុស្សស្លាប់កើនដល់៤១នាក់
The Traditional Chinese Art of Straw Weaving
Lancang-Mekong Voices Youth Symphony Traditional Burmese Bowed Harp Performance: Melody of Love
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
យោបល់ទាំងអស់ (0)