
TNAOT News
· 2020-04-20
កងនាវាចរទី៦អាមេរិក ៖ Su-35 របស់រុស្ស៊ី ហោះស្ទាក់យន្ដហោះចារកម្ម P-8A Poseidon ចំនួន២ដង
#យន្ដហោះចារកម្ម# #រុស្ស៊ី# #សង្គម# #អាមេរិក# #យោធា# #Su-35# #យន្ដហោះចម្បាំង# #នយោបាយជាតិ#
7571
កងនាវាចរទី៦អាមេរិកបានថ្លែងការណ៍ថា យន្តហោះ Su-35 របស់រុស្ស៊ី បានហោះស្ទាក់១លើកជាពីរលើក ប្រកបដោយ «អសុវត្ថិភាព» មកទៅលើយន្តហោះចារកម្មអាមេរិក ស្ថិតនៅពីលើសមុទ្រមេឌីទែរ៉ាណេ រយៈពេល៤ថ្ងៃ ។ ប៉ុន្ដែយោធារុស្ស៊ី នៅមិនទាន់អត្ថាធិប្បាយតបត ចំពោះឧប្បត្តិហេតុនេះទេ ។
យន្តហោះស៊ើបការណ៍អាមេរិក P-8A Poseidon ត្រូវយន្តហោះរុស្ស៊ី ហៅទៅស្ទាក់ តែរយៈចម្ងាយជាង៧ម៉ែត្រប៉ុណ្ណោះពីគ្នា ។ នេះបើតាមការផ្សាយរបស់ប្រភព sputnik ថ្ងៃទី២០ ខែមេសា ។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ យន្តហោះ P-8A របស់កងទ័ពជើងទឹកអាមេរិកកំពុងហោះហើរនៅលើដែនអាកាសអន្តរជាតិ ពីលើសមុទ្រមេឌីទែរ៉ាណេ ត្រូវបានហោះស្ទាក់ពីរដងដោយយន្តហោះរុស្ស៊ី SU-35 ។
ការហោះស្ទាក់លើកដំបូង ត្រូវបានចាត់ទុកថា មានសុវត្ថិភាព និងវិជ្ជាជីវៈ ។ ការហោះស្ទាក់លើកទីពីរ មិនត្រូវបានចាត់ទុកថា សុវត្ថិភាព និងមានវិជ្ជាជីវៈនោះឡើយ ដោយយន្តហោះ SU-35 ហោះហើរល្បឿនលឿន, កម្លាំងថាមពលខ្ពស់ ចូលកៀកកិត ចម្ងាយប្រហែល២៥ហ្វីត (ជាង៧ម៉ែត្រ) ប៉ុណ្ណោះ ពីមុខយន្តហោះចារកម្ម P-8A ធ្វើឲ្យយន្តហោះអាមេរិកមានភាពច្របូកច្របល់ជាខ្លាំង ។
កងនាវាចរទី៦របស់អាមេរិក បានថ្លែងការណ៍បែបនេះ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ។
យោងតាមកងកម្លាំងជើងទឹកអាមេរិក បើទោះបីប្រតិបត្តិការរបស់យន្តហោះរុស្ស៊ី SU-35 នៅលើដែនអាកាសអន្តរជាតិក៏ពិតមែន ប៉ុន្តែសកម្មភាពនោះ មិនមែនជាទង្វើប្រកបដោយការទទួលខុសត្រូវ នោះឡើយ ហើយវាប្រកបដោយគ្រោះថ្នាក់ចំពោះសុវត្ថិភាពយន្តហោះទាំងពីរថែមទៀតផង ។
ករណីហោះស្ទាក់នេះរបស់រុស្ស៊ី គឺធ្វើឡើងចំពោះយន្តហោះអាមេរិកដែលកំពុងធ្វើប្រតិបត្តិការតាមច្បាប់អន្តរជាតិ ដែលមិនបានបង្ករឿងណាមួយទៅលើភាគរុស្ស៊ីនោះឡើយ ។
យន្តហោះអាមេរិកក៏បានបន្ទាបខ្លួន បង្វែរគោលដៅទៅទីកន្លែងផ្សេងវិញ ដើម្បីធានាដល់សុវត្ថិភាពយន្តហោះទាំងពីរគ្រឿង ។ ហេតុការណ៍នេះកើតឡើង បន្ទាប់ពីកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅពីលើដែនទឹកដដែលនេះ យន្តហោះ SU-35 រុស្ស៊ី បានហោះមកកៀកយន្តហោះអាមេរិក P-8A ផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកបុរាណ វត្ថុវិទូរកឃើញ វត្ថុបុរាណសាសនាគ្រីស្ទឆ្លាក់បញ្ញត្តិទាំង ១០ ប្រការរបស់ព្រះយ៉េស៊ូជូនលោកម៉ូសេ

ចម្លាក់ជញ្ជាំងបុរាណ បង្ហាញពីស្ត្រីប្រើប្រាស់ កាបូបដៃកាលពី ១២០០០ ឆ្នាំមុនដូចសម័យបច្ចុប្បន្ន

ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែកក្កដា បណ្តាលឲ្យប្រទេសប៉ាគីស្ថានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ

កុំទាំង ៥ យ៉ាង បើអ្នកអាចធ្វើបាន ជីវិតអ្នកនឹងបានសុខសាន្ត រីករាយកាន់តែច្រើន

យោបល់ទាំងអស់ (5)
មិត្ត907775053
· 2020-04-20
ពិតជាមិនធម្មតាមែន
Kiri
· 2020-04-20
គួរឲ្យព្រឺ
Sok Mean
· 2020-04-20
សាកមើល តើខាងណាឈ្នះ
KEO
· 2020-04-20
ពិតជាមិនធម្មតា
- 1
ទៅកាន់