
TNAOT News
· 2020-04-24
កំណាព្យអាយុកាលជាង២ពាន់ឆ្នាំ ត្រូវលើកយកមកដាក់ជាឈ្មោះ បេសកកម្មទៅភពព្រះអង្គារ របស់ចិន
#ព្រះអង្គារ# #បច្ចេកវិទ្យា# #បេសកកម្ម# #វិទ្យាសាស្ត្រ# #Tianwen-1#
4391
រដ្ឋបាលអវកាសជាតិរបស់ប្រទេសចិន ហៅកាត់ថា CNSA កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានប្រកាសដាក់ឈ្មោះបេសកកម្ម រុករកលើកដំបូងបំផុតរបស់ចិន ទៅកាន់ភពព្រះអង្គារនោះហើយ គឺឲ្យឈ្មោះ «Tianwen-1»។
យោងតាមភ្នាក់ងារអវកាស បានបញ្ជាក់ថា ឈ្មោះបេសកកម្មរុករករបស់ចិននោះ មកពីពាក្យថា «Tianwen» ឬ «សំណួរទៅកាន់ឋានសួគ៌» ដែលជាកម្រងកំណាព្យមួយ និពន្ធដោយកវីឈ្មោះ Qu Yuan ជាកវីនិពន្ធដ៏ល្បីល្បាញបំផុតរបស់ប្រទេសចិន ហើយកំណាព្យនេះបានបន្តមាននៅ រហូតដល់អាយុកាលជាង២ពាន់ឆ្នាំកន្លងមកហើយ។
ការប្រកួតប្រជែងជាអន្តរជាតិមួយ ត្រូវបានធ្វើឡើង ដើម្បីជ្រើសរើសឈ្មោះដាក់ឲ្យបេសកកម្មស្រាវជ្រាវលើកដំបូងគេរបស់ចិន ទៅកាន់ភពព្រះអង្គារ ហើយត្រូវបានធ្វើឡើង កាលពីខែសីហា ឆ្នាំ២០១៦ ។ អ្នករៀបចំការប្រកួតប្រជែង បានទទួលចុះឈ្មោះ អ្នកប្រកួតប្រជែងសរុបប្រហែល ៣៦ ០០០ នាក់ ។
គណៈវិនិច្ឆ័យពិសេសមួយ និងការបោះឆ្នោត តាមអនឡាញ ត្រូវបានបង្កើតឡើង ហើយបញ្ជឺឈ្មោះអ្នកឈ្នះចុងក្រោយចំនួន៨នាក់ ត្រូវបានប្រកាស កាលពីថ្ងៃទី២៤ ខែមេសា ខណ:ប្រទេសចិនប្រារព្ធខួបទិវាអវកាសប្រចាំឆ្នាំ។
បេសកកម្មដែលបានគ្រោងទុក រួមមាន ការចូលទៅកាន់គន្លង, ការចុះចត និងការធ្វើដំណើរនៅលើភពព្រះអង្គារ។ បើសិនបេសកកម្មទទួលបានជោគជ័យនោះ អ្នកវិទ្យាសាស្ត្រនឹងអាចសិក្សាស្រាវជ្រាវ អំពីបរិយាកាស, អំពីផ្ទៃ, លក្ខណៈភូមិសាស្ត្រ នៃភពព្រះអង្គារ និងលក្ខណៈពិសេស នៃដែនមាញ៉េទិចរបស់ភពផែនដីថែមទៀតផង៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Beibei shows you around the Malaysia Pavilion at the China-ASEAN Expo, feeling the lively scene of the 50th anniversary of the establishment of diplomatic ties between China and Malaysia

ស្នេហាមិនមែនជារឿងសំខាន់ក្នុងជីវិតឡើយ តែចុងក្រោយ ជីវិតនេះវាក៏គ្មានន័យ ប្រសិនបើយើងមិនអាចរកបានមនុស្សម្នាក់កាន់ដៃរួមដំណើរជីវិត

ឱវាទព្រះពុទ្ធអង្គទាំង ១០ ចំណុច គ្រប់គ្នាត្រូវចងចាំទុកជាប់ក្នុងចិត្ត

តើសាលប្រកួតកីឡារដូវរងាអាស៊ីមានរូបរាងយ៉ាងណា?

យោបល់ទាំងអស់ (9)
Rou sotheara
· 2020-04-28
OMG
មិត្ត115365997
· 2020-04-25
wwwe
មិត្ត495080708
· 2020-04-25
មិនធម្មតា
មិត្ត324012578
· 2020-04-25
អរគុណដែរបានចែករំលែក
ID191001159383914
· 2020-04-25
ហហ
khemara
· 2020-04-24
មិនធម្មតា
Meaker
· 2020-04-24
ស្នាដៃកវីនិពន្ធQu Yuan
Prum
· 2020-04-24
ពិតជាអាយុវែងមានកំណាព្យអី
- 1
ទៅកាន់