TNAOT News
· 2020-04-30
យន្តហោះកងកម្លាំងណាតូ មកពីប្រទេសកាណាដា បាត់ខ្លួន
#ឧទ្ធម្ភាគចក្រ# #ណាតូ# #ក្រិក# #សង្គម# #កងកម្លាំងជើងទឹក# #កាណាដា# #នយោបាយជាតិ#
5799
យន្តហោះមួយគ្រឿងរបស់អង្គការណាតូ មកពីកងកម្លាំងជើងទឹក នៃប្រទេសកាណាដា សង្ស័យថាធ្លាក់ ខណៈកំពុងតែហោះហើរប្រតិបត្តិការធ្វើសមយុទ្ធ។
បើតាមការចេញផ្សាយរបស់ប្រភព Sputnik កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ អះអាងថា យោងតាមប្រភពមិនបញ្ចេញឈ្មោះ នៅក្រសួងការពារជាតិប្រទេសក្រិក បានឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿង នៃប្រទេសកាណាដា Royal Canadian Navy CH-124 Sea King បានធ្លាក់ នៅដែនសមុទ្រអ៊ីនៀ នាភាគអាគ្នេយ៍ នៃប្រទេសក្រិក កាលពីរសៀល ថ្ងៃទី២៩ ខែមេសា។
សារព័ត៌មានក្រិក បានផ្សាយដកស្រង់ប្រភពពីមន្ត្រីក្រសួងការពារជាតិ បញ្ជាក់ថា ឧទ្ធម្ភាគចក្រកាណាដា បានធ្លាក់នៅសមុទ្រ Ionian ។ ឧទ្ធម្ភាគចក្រនេះ មានអ្នកដំណើរ ចន្លោះពី៣នាក់ទៅ៦នាក់។ ប្រភព AFP បានផ្សាយថា យន្តហោះនេះបានធ្លាក់ ដោយដកស្រង់ប្រភពពីកងកម្លាំងជើងអាកាសក្រិក (Hellenic Air Force )។
ការបាត់ដានឧទ្ធម្ភាគចក្រនេះ ត្រូវគេជឿជាក់ថា បានធ្លាក់ នៅចម្ងាយប្រហែលជាង៣២គីឡូម៉ែត្រ នៅខាងក្រៅដែនទឹក នៃប្រទេសក្រិក ខណៈឧទ្ធម្ភាគចក្រនេះចូលរួមធ្វើសមយុទ្ធកម្លាំងជើងទឹកជាមួយកងកម្លាំងឈរជើងអចិន្ត្រៃយ៍ក្រុមទីពីររបស់ណាតូ កងកម្លាំងជើងទឹកប្រតិកម្មរហ័សដែលមានមូលដ្ឋាននៅខាងក្រៅទីក្រុង Naples ប្រទេសអ៊ីតាលី។ នៅពេលហេតុកាណ៍ធ្លាក់នោះបានកើតឡើង គឺមានរយៈចម្ងាយឆ្ងាយពីដែនដីគោក។ សារព័ត៌មានក្រិកបានដកស្រង់ព័ត៌មានថា អង្គការណាតូ និងក្រុមជួយសង្គ្រោះបានធ្វើប្រតិបត្តិការស្វែងរក ដោយមិនបានស្នើសុំជំនួយពីទីក្រុង Athens ប្រទេសក្រិកនោះឡើយ ។
នាវាដែលឧទ្ធម្ភាគចក្រកាណាដា Sea King ហោះហើរចេញនោះ ទំនងជានាវាចម្បាំង HMCS Fredericton ជាកងនាវាល្បាតពហុតួនាទីថ្នាក់ Halifax មួយ ដែលត្រូវបានអនុម័តឲ្យទៅចូលរួមជាមួយអង្គការណាតូ ។
កសាងឡើងដើម្បីបម្រើដល់កងកម្លាំងជើងទឹកអាមេរិកដើមទសវត្សរ៍១៩៦០, ឧទ្ធម្ភាគចក្រ Sea King គឺជាឧទម្ភាគចក្រដំបូងគេបង្អស់ដែលបានប្រតិបត្តិការប្រឆាំងកប៉ាល់, ប្រឆាំងនាវាមុជទឹក, នាវាដឹកទំនិញ ។ ឧទ្ធម្ភាគចក្រនេះក៏ធ្វើសកម្មភាពរុករក និងសង្គ្រោះ នៅប្រទេសផ្សេងៗជាង៥០ឆ្នាំកន្លងមកនេះ ។
កងយោធពលភូមិន្ទកាណាដា មានគម្រោងដាក់ឲ្យចូលនិវត្តន៍ឧទ្ធម្ភាគចក្រធុននេះដែលនៅសេសសល់ប៉ុន្មានគ្រឿងទៀតនោះ ដោយដាក់ជំនួសឧទម្ភាគចក្រប្រភេទ CH-148 Cyclone ថ្មីនោះវិញ ដែលបានកែសម្រួលពីយន្តហោះយោធា Sikorsky's S-92 ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សបីនាក់រួមទាំងមេបញ្ជាការក្រុមហេសបូឡា
លក្ខណៈ៣យ៉ាងរបស់ស្ត្រីដែលជួយឱ្យពួកគេជោគជ័យ រៀបការរួចក្លាយជាអ្នកមាន
ឪពុកម្តាយ គួរតែទទួលស្គាល់ចំណង់ចំណូលចិត្តរបស់កូនតាំងពីតូច ដើម្បីជួយពួកគេអភិវឌ្ឍលើផ្លូវត្រូវ និងមានអនាគតភ្លឺស្វាង
ភាពផ្ទុយគ្នាពីចិត្ត៖ តំណើរជីវិតតែងតែជួបនូវរឿងរ៉ាវប្រេះឆា ភាពប្រញាប់ប្រញាល់ ខំប្រឹងស្ទុះស្ទាទៅមុខឱ្យបានលឿន ប៉ុន្តែពេលខ្លះវាបែរជាយឺតទៅវិញក៏មាន។
យោបល់ទាំងអស់ (0)