អណ្តើកហ្លួងជាប្រភេទសត្វកម្រមានតែនៅខេត្តកោះកុងប៉ុណ្ណោះ

TNAOT News 2020-05-25 11:33:11
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

កោះកុង៖ អណ្តើកហ្លួងជាប្រភេទសត្វកម្រហើយមានតែនៅខេត្តកោះកុងតែប៉ុណ្នោះសម្រាប់ប្រទេសកម្ពុជា។ ក្រៅពីនេះ គឺនៅមានតាមបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសឥណ្ឌា ម៉ាឡេស៊ី បង់ក្លាដែស។ នេះបើតាម លោក អិត ហ៊ុល អ្នកបច្ចេកទេសមណ្ឌលចិញ្ចឹមអណ្តើកសរសៃ ខេត្តកោះកុង។

អ្នកជំនាញរូបនេះបញ្ជាក់ថា ​មានតែនៅខេត្តកោះកុងទេ ដែលមានលក្ខណ:បរិស្ថាន ធម្មជាតិទឹក ចំណី និងខ្សាច់ពងកូន ល្អប្រសើរសម្រាប់សត្វនេះរស់នៅបន្តពូជបាន។ រហូតមកទល់បច្ចុប្បន្នកសិដ្ឋានភ្ញាស់កូនបាន ៤៥៦ក្បាល ថែរក្សាក្នុងមណ្ឌលអភិរក្ស ២០៤ក្បាល ចិញ្ចឹមថែរក្សាក្នុងមណ្ឌលខេត្តសៀមរាប ២៧ក្បាល លែងចូលក្នុងព្រែកធម្មជាតិដោយបំពាក់ឧបករណ៍តាមដានចំនួន ៨៦ក្បាល និងចំនួន ១៣៩ក្បាលទៀត បានលែងចូលតាមបឹង ព្រែកធម្មជាតិ។

​អញ្ជើញចុះត្រួតពិនិត្យ​មណ្ឌលចិញ្ចឹមអណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society​,WCS) នៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង កាលពីចុងសប្តាហ៍នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ ​បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពអភិរក្សសត្វអណ្តើកហ្លួង ដែលជាសត្វមានដោយកម្រ និងជិតផុតពូជ និងជាពិសេស ជាសត្វប្រចាំភូមិសាស្រ្តនៃដឹកដីខេត្តកោះកុង។

លោករដ្ឋមន្ត្រី បានស្នើសុំឱ្យរដ្ឋបាលជលផល និងសាកលវិទ្យាល័យភូមិន្ទកសិកម្មបញ្ជូនមន្រ្តី និងនិស្សិតមកសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ក្នុងបំណងលើកកម្ពស់សមត្ថភាពការងារស្រាវជ្រាវ បង្កាត់ពូជ ចំណី ក្សេត្របរិស្ថាននៃជីវិតរស់នៅ និងអភិរក្ស ដើម្បីបង្កើនចំនួនកូនញាស់ សម្រាប់យកទៅលែងក្នុងបឹង ព្រែក និងដៃសមុទ្រធម្មជាតិ។ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរដ្ឋបាលជលផល សហការជាមួយអង្គការ ដើម្បីរៀបចំចងក្រងឯកសារផ្លូវច្បាប់ ក្នុងបំណងការពារ និងអភិរក្សសត្វអណ្តើកហ្លូងរបស់យើងឱ្យបានគង់វង្សតរៀងទៅ ៕ ដោយ៖ ប៊ុនធឿន  

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • នេះគឺជាអ្វីដែលធ្វើឱ្យតូយ៉ូតា Tundra ឆ្នាំ ២០២២ ប្រសើរជាងម៉ូឌែលឆ្នាំ ២០២១

    Naklork IT 8851 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    នេះគឺជាអ្វីដែលធ្វើឱ្យតូយ៉ូតា Tundra ឆ្នាំ ២០២២ ប្រសើរជាងម៉ូឌែលឆ្នាំ ២០២១

    Naklork IT 8851 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    នេះគឺជាអ្វីដែលធ្វើឱ្យតូយ៉ូតា Tundra ឆ្នាំ ២០២២ ប្រសើរជាងម៉ូឌែលឆ្នាំ ២០២១

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Chevy Tahoe សេរីឆ្នាំ ២០២២ ដាក់ម៉ាស៊ីនធំ V8 ចំណុះ ៦.២ លីត្រ

    Naklork IT 2138 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Chevy Tahoe សេរីឆ្នាំ ២០២២ ដាក់ម៉ាស៊ីនធំ V8 ចំណុះ ៦.២ លីត្រ

    Naklork IT 2138 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Chevy Tahoe សេរីឆ្នាំ ២០២២ ដាក់ម៉ាស៊ីនធំ V8 ចំណុះ ៦.២ លីត្រ

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ក្បួននរវិទ្យា៖ ទម្រង់​ថ្ពាល់​អាចដឹង​ពីបុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ម្នាក់

    ប្លែកៗ - PLEK PLEK 4581 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ក្បួននរវិទ្យា៖ ទម្រង់​ថ្ពាល់​អាចដឹង​ពីបុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ម្នាក់

    ប្លែកៗ - PLEK PLEK 4581 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ក្បួននរវិទ្យា៖ ទម្រង់​ថ្ពាល់​អាចដឹង​ពីបុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ម្នាក់

    ប្លែកៗ - PLEK PLEK 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប