បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-05-29

អាមេរិកយល់ព្រមលក់មីស៊ីល ប៉ាទ្រីយ៉ូត ឲ្យគុយវ៉ែត តម្លៃជាង ១,៤ ពាន់លានដុល្លារ

#សង្គម# #Kuwait# #ការលក់អាវុធ# #នយោបាយជាតិ# #Patriot#

3518

សារព័ត៌មានរ៉យទ័រ​បានផ្សាយ​កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ថា មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃទី២៨ ខែឧសភាថា ក្រសួងការបរទេសអាមេរិកបានយល់ព្រម ទៅលើលទ្ធភាពលក់ប្រព័ន្ធការពារអាកាស និងមីស៊ីល Patriot (ប៉ាទ្រីយ៉ូត) ដែលមានតម្លៃជាង ១,៤ ពាន់លានដុល្លារ ឲ្យដល់ប្រទេសគុយវ៉ែត ។

ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខ ការពារជាតិរបស់មន្ទីរប៉ង់តាហ្គោនបានប្រកាសថា ក្រសួងការបរទេសបានអនុម័តការលក់មីស៊ីលស្ទាក់ចាប់ចំនួន៨៤ដើម ដែលមានឈ្មោះថា Patriot Advanced Capability Enemcements (MSEs) និងឧបករណ៍ដែលពាក់ព័ន្ធដទៃផ្សេងទៀត ក្នុងតម្លៃប្រហែល ៨០០ លានដុល្លារ ។

ក្រៅពីប្រព័ន្ធស្ទាក់ចាប់ថ្មីនេះ, ក្រសួងការបរទេសអាមេរិក ក៏បានអនុម័ត ការជួសជុល និងធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធមីស៊ីល Patriot (ប៉ាទ្រីយ៉ូត) ដែលមានស្រាប់របស់កូវ៉ែតផងដែរ ។

ក្រុមហ៊ុន Lockheed Martin និង Raytheon Technologies គឺជាអ្នកម៉ៅការដ៏សំខាន់អភិវឌ្ឍន៍ប្រព័ន្ធរ៉ាដា, ឧបករណ៍សម្រាប់បាញ់​ប៉ាទ្រីយ៉ូត​ និងកម្មវិធីហោះទៅស្ទាក់ចាប់ ដែលមាននៅក្នុងប្រព័ន្ធមីស៊ីល ប៉ាទ្រីយ៉ូត ទាំងនោះ ។

កំណត់ហេតុ​ស្តីអំពីការលក់អាវុធទៅឲ្យបរទេសនេះ ​ត្រូវបានផ្ញើជូនទៅកាន់សភា​អាមេរិកហើយ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ គេមិនបានបង្ហាញនោះទេថា តើ​កិច្ចសន្យារ​ត្រូវបានចុះហត្ថលេខារួចរាល់ហើយ​ ឬក៏កំពុងស្ថិតនៅក្នុងដំណាក់កាលចរចា​​​នោះទេ ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស