
TNAOT News
· 2020-05-30
យន្ដហោះចម្បាំងរុស្ស៊ី ដេញស្ទាក់យន្ដហោះទម្លាក់គ្រាប់អាមេរិក នៅលើសមុទ្រខ្មៅ
#B-1B# #រុស្ស៊ី# #Su-27# #សង្គម# #អាមេរិក# #យន្ដហោះទម្លាក់គ្រាប់បែក# #យន្ដហោះចម្បាំង# #នយោបាយជាតិ#
5320
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ថា យន្ដហោះចម្បាំងរបស់រុស្ស៊ី ប្រភេទ Su-27 និង Su-30 បានដេញស្ទាក់យន្ដហោះ ទម្លាក់គ្រាប់ បែកយុទ្ធសាស្រ្ដរបស់កងទ័ពអាកាសអាមេរិក ប្រភេទ B-1B នៅលើដែនអាកាស នៃដែនទឹកអព្យាក្រិតរបស់សមុទ្រខ្មៅ។ យន្ដហោះច្បាំងរុស្ស៊ីដែលដេញស្ទាក់យន្ដហោះអាមេរិក នោះ គឺចេញពីតំបន់សឹកភាគខាងត្បូង។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា អាកាសយានិក នៃយន្ដហោះចម្បាំងរបស់រុស្ស៊ី បានចូលទៅដល់គោលដៅ នៅក្នុងចម្ងាយមានសុវត្ថិភាព ពីយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់អាមេរិក។ បន្ទាប់ពីមានសញ្ញាប្រកាសអាសន្នពីយន្ដហោះចម្បាំងរបស់រស្ស៊ី នោះភា្លម យន្ដហោះទម្លាក់គ្រាប់យុទ្ធសាស្រ្ដរបស់អាមេរិក ក៏បានផ្លាស់ប្ដូរទិសដៅហោះហើរ ហើយហោះចេញពីព្រំដែនរដ្ឋរបស់រុស្ស៊ី។
ដោយឡែកបញ្ជាការដ្ឋានកងទ័ពអាកាសអាមេរិក ប្រចាំតំបន់អឺរ៉ុប និង អាហ្វ្រិក បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនថា យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់អាមេរិក ប្រភេទេ B-1B ចំនួន២គ្រឿង បានអនុវត្ដការហោះហើររបស់ខ្លួន ក្នុងរយ:ចម្ងាយឆ្ងាយ ឆ្លងកាត់តំបន់អឺរ៉ុប និងសមុទ្រខ្មៅ។ យន្ដហោះរបស់ខ្លួន ហោះនៅលើដែនអាកាសអព្យាក្រិត នៃសមុទ្រខ្មៅ មិនបានរំលោភចូលដែនដីរបស់រុស្ស៊ីនោះឡើយ៕ ប្រែសម្រួល ដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មុខសញ្ញាចាស់បន្លំលួចលុយតាមផ្ទះយ៉ាងសកម្មរហ័សនាម «ធីដៃមួយពាន់» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

អ្នកដំណើរជម្លៀសខ្លួនចេញពីយន្តហោះ Delta បន្ទាប់ពីឆេះកន្ទុយម៉ាស៊ីននៅអាកាសយានដ្ឋាន Florida

មហាសេដ្ឋីវិនិយោគិន លោក Warren Buffett បង្ហាញពីផែនការ សម្រាប់ប្រាក់របស់លោក បន្ទាប់ពីលោកបាន ទទួលមរណភាព

ការរញ្ជួយដីកម្រិតស្រាលចំនួន ១៣ដង បានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃអង្គារនេះនៅជិតព្រំដែននៃខេត្ត Tak ប្រទេសថៃ

យោបល់ទាំងអស់ (0)