
TNAOT News
· 2020-05-31
មានសង្ឃឹមហើយ! អ្នកវិទ្យាសាស្ត្រចិនថា ៩៩ ភាគរយ វ៉ាក់សាំងប្រឆាំងកូវីដ១៩ នឹងទទួលបានជោគជ័យ
#COVID-19# #បច្ចេកវិទ្យា# #Sinovac Biotech# #វិទ្យាសាស្ត្រ# #វ៉ាក់សាំង#
14744
មហាអំណាចពិភពលោកកំពុងតែប្រជែងគ្នាអភិវឌ្ឍណ៍តម្រូវការវ៉ាក់សាំងដាច់ដោយឡែកផ្សេងពីគ្នា ដើម្បីប្រឆាំងវីរុសកូវីដ១៩ ។ មុននេះ សាកលវិទ្យាល័យ Oxford ចក្រភពពង់គ្លេសបញ្ជាក់ថា ខ្លួនមានទំនុកចិត្តខ្ពស់នៅក្នុងការបង្កើតវ៉ាក់សាំងបានមុនដំបូងគេព្យាបាលកូវីដ១៩ ។ ប៉ុន្តែនាពេលឥឡូវនេះ ក្រុមហ៊ុនជីវបច្ចេកវិទ្យាចិន ហាក់កំពុងនាំមុខវិញម្តង ។
គេហទំព័រ Sky News បានផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ថា ក្រុមអ្នកស្រាវជ្រាវចិនកំពុងអភិវឌ្ឍន៍សាកល្បងវ៉ាក់សាំងមួយប្រភេទប្រឆាំងកូវីដ១៩ ហើយពិតប្រាកដណាស់ថា «៩៩ភាគរយ» ត្រូវបានគេមានជំនឿចិត្តថា វ៉ាក់សាំងនេះ អាចឈ្នះលើវីរុសដ៏កាចសាហាវកូវីដ១៩នោះបាន ។
ប្រភពបានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេសដំបូងគេត្រូវបានអនុញ្ញាតឲ្យទៅកាន់មន្ទីរពិសោធន៍ ទីដែលវ៉ាក់សាំងកំពុងត្រូវបានអភិវឌ្ឍន៍ ។ ប្រព័ន្ធផ្សព្វផ្សាយនេះ បានបញ្ជាក់ថា ក្រុមស្រាវជ្រាវ Sinovac មូលដ្ឋាននៅទីក្រុងប៉េកាំងបានអះអាងថា នៅក្នុងដំណាក់កាលនេះ ខ្លួនកំពុងដំណើរការសាកល្បងដំណាក់កាលទី២ ទៅលើវ៉ាក់សាំង ដែលបានអភិវឌ្ឍន៍ថ្មីរបស់ខ្លួន ។ មនុស្សជាង១ពាន់នាក់បានចូលរួមការសាកល្បងតេស្តវ៉ាក់សាំងថ្មីនេះ ។
អ្នកស្រាវជ្រាវ Luo Baishan នៅពេលត្រូវបានសាកសួរថា តើលោកគិតថា វ៉ាក់សាំងនេះនឹងទទួលបានជ័យជំនះដែរឬយ៉ាងណា គាត់ឆ្លើយថា «បាទ! បាទ!។ វានឹងទទួលបានជោគជ័យ...៩៩ភាគរយយ៉ាងពិតប្រាកដ» ។
វ៉ាក់សាំងនេះត្រូវបានដាក់ឈ្មោះថា CoronaVac គឺបានប្រឆាំងមេរោគយ៉ាងមានប្រសិទ្ធភាព ខណៈសាកល្បងធ្វើតេស្តទៅលើសត្វស្វា ។
លទ្ធផលស្រាវជ្រាវដែលផ្សព្វផ្សាយដោយ Sinovac បានបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវនៅ Sinovac Biotech ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំងបានចាក់វ៉ាក់សាំងការពារកូវីដ១៩នេះ ចំនួនពីរផ្សេងគ្នា ទៅលើសត្វស្វាចំនួន៨ដង ។ គេបានចាក់វីរុស SARS-CoV-2 ចូលទៅក្នុងសួតរបស់សត្វស្វាតាមរយៈបំពង់ខ្យល់ ប៉ុន្តែគ្មានសត្វស្វាណាមួយមានការឆ្លងមេរោគធ្ងន់ធ្ងរទេ ។
ប្រភពបន្តថា "សត្វស្វាដែលបានចាក់វ៉ាក់សាំងខ្ពស់ បានបង្ហាញនូវលទ្ធផលឆ្លើយតបល្អបំផុត ។ ប្រាំពីរថ្ងៃបន្ទាប់ពីសត្វស្វាបានទទួលវីរុស អ្នកស្រាវជ្រាវមិនអាចរកឃើញវីរុសនោះនៅក្នុងសរសៃឈាមសួត ឬសួតរបស់សត្វស្វាទាំងនោះទេ ។
ក្រុមអ្នកស្រាវជ្រាវបានបន្ថែមថា សត្វដែលមានដង់ស៊ីតេទាបខ្លះមាន “ស្នាមជាំ” ប៉ុន្តែវាក៏អាចគ្រប់គ្រងការឆ្លងបានដែរ ។
ទោះយ៉ាងណាក៏ដោយ ក្រុមស្រាវជ្រាវ Sinovac នៅត្រូវការធ្វើតេស្តវ៉ាក់សាំងនេះទៅលើមនុស្សផ្សេងទៀត ។ ការធ្វើតេស្តវ៉ាក់សាំងនេះ ធ្វើឡើងរយៈពេល៣ដំណាក់កាល ហើយអាចធ្វើតេស្តនៅក្រៅប្រទេសចិនផងដែរ មុនពេលសម្រេចជាផ្លូវការពីរដ្ឋាភិបាល ។ គេបានបញ្ជាក់ថា ដំណើរការវិវឌ្ឍន៍របស់វ៉ាក់សាំងរហូតមកដល់ពេលនេះ គឺបានល្អប្រសើរខ្លាំងណាស់ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កំហុសដ៏ធំបំផុត ដែលយើងប្រើមនោសញ្ចេតនាខ្លាំងពេកនៅក្នុងរឿងស្នេហា ដោយមិនប្រើខួរក្បាលមកគិតពិចារណាឱ្យបានល្អ

ទោះជាបងប្អូនជិតស្និទ្ធប៉ុនណាក៏ដោយ ក៏មិនគួរជំពាក់គុណគ្នាក្នុងរឿង ៤ យ៉ាងនេះដែរ

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកើនឡើង៥១នាក់ ក្រោយសពជនរងគ្រោះចំនួន ២នាក់ទៀតត្រូវបានរកឃើញ

សម្ដេចធិបតី កោតសរសើរក្រុមហ៊ុនរថយន្តនៅកម្ពុជា ដែលចាប់ផ្ដើមប្រើប្រាស់គ្រឿងបង្គុំមួយចំនួនផលិតក្នុងស្រុក

យោបល់ទាំងអស់ (0)