បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-06-09

ទាហានចិនរាប់ពាន់នាក់​​ បញ្ជូនទៅកាន់ព្រំដែន​ជាប់ប្រទេសឥណ្ឌា

#ឥណ្ឌា# #ទាហាន# #សង្គម# #ព្រំដែន# #ចិន# #នយោបាយជាតិ#

3576

ចិនបានបញ្ជូនកម្លាំងទាហានឆត្រយោង​រាប់ពាន់នាក់ និងរថយន្តពាសដែក​ ចូលរួមធ្វើសមយុទ្ ធ​នៅតំបន់ភាគខាងជើង​ជាប់ព្រំដែន​ប្រទេសឥណ្ឌា​។

កម្លាំងទាហាន ​​និងរថយន្តពាសដែក បានបញ្ជូនចេញពិខេត្តហ៊ូប៉ី នៅភាគកណ្តាល ទៅទីតាំងមិនស្គាល់មួយកន្លែង នៅតំបន់ខ្ពង់រាប នាភាគពាយព្យ មានចម្ងាយរាប់ពាន់គឺឡូម៉ែត្រ។

ក្នុង​ពេល​ជាមួយគ្នានេះដែរ​ មន្ត្រីយោធាជាន់ខ្ពស់​ចិន និងឥណ្ឌា​ បានជួបពិភាក្សាគ្នា នៅ​តំបន់​ Moldo ​ស្ថិតក្នុងតំបន់ដែលចិនគ្រប់គ្រង​ ក្នុងបន្ទាត់ព្រំដែន LAC ​ ដើម្បីស្វែងរកដំណោះ​ស្រាយបញ្ចប់ការប្រឈមមុខតានតឹង ​ដែលចាប់ផ្តើមឡើង កាលពី​ខែឧសភា​។

លោក​ Mao Lei ​មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកហ្វឹកហ្វឺន​កម្លាំងទាហានអាកាស​ចិន បានលើកឡើងថា ការធ្វើសមយុទ្ធ នៅតំបន់ភាគពាយព្យ ទទួលបានលទ្ធផលល្អ ។ លោក Mao Lei បានបញ្ជាក់ថា​« ការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូន​ស៊ីវីល​ ដើម្បីដឹកយោធា​ទៅកាន់តំបន់ខ្ពង់រាប។

ការធ្វើសមយុទ្ធយោធា​របស់ចិន​ បានកើតឡើងចំពេលដែល​ចិន និងឥណ្ឌា​ប្រឈមមុខតានតឹង ​នៅតំបន់ព្រំដែន រវាងប្រទេសទាំងពីរ​។ សារព័ត៌មាន​​ Times of india ​បានផ្សាយថា​ មន្ត្រីប្រទេសទាំងពីរ​បានពិភាក្សា នៅថ្ងៃដំបូង ទទួលបានជោគជ័យ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស