TNAOT News
· 2020-06-16
អាមេរិក បង្ហាញមីស៊ីល មានល្បឿនលឿនជាងសំឡេង១៧ដង
#ដូណាល់ ត្រាំ# #មីស៊ីល# #សង្គម# #ល្បឿនលឿន# #នយោបាយជាតិ#
4871
អាមេរិក បានបង្ហាញមីស៊ីលមានល្បឿនលឿន ជាងមីស៊ីលដែលអាមេរិកមាន នាពេលបច្ចុប្បន្ន រហូតដល់ទៅ១៧ដង ។ កាលពីខែឧសភា ឆ្នាំ២០២០ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានប្រកាសថា អាមេរិក មានមីស៊ីលល្បឿនលឿនជាងគេបំផុត លើពិភពលោក។

នៅក្នុងសុន្ទរកថា នាទីក្រុង West Point ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹងពីមីស៊ីលល្បឿនលឿនដ៏អាថ៍កំបាំងរបស់អាមេរិក នាំមកនូវចក្ខុវិស័យថ្មី ស្ដីអំពីអាវវុធល្បឿនលឿនបំផុតរបស់អាមេរិក។

លោក ត្រាំ បានបញ្ជាក់ថា «យើងកំពុងតែផលិតមីស៊ីលល្បឿនលឿនបំផុត នៅលើពិភពលោក ដែលមិនធ្លាប់ឃើញពីមុនមកឡើយ។ ប្រធានាធិបតីអាមេរិក បានលើកឡើងថា«អស់លោកធ្លាប់ដឹងថា រុស្ស៊ី មានមីស៊ីលល្បឿនលឿនជាងយើង ចំនួន៥ដង។ ចំណែកចិនវិញ មានមីស៊ីលលឿនជាង៥-៦ដង។ ប៉ុន្ដែនៅពេលនេះ អាមេរិកមានមីស៊ីលលឿនជាងមីស៊ីលទាំងនោះ រហូតដល់ទៅ១៧ដង ដោយនាំមុខនៅលើពិភពលោក ក្លាយជាមីស៊ីលល្បឿនលឿនបំផុត»។

លោក ត្រាំ បានបញ្ជាក់ថា «យើងកំពុងតែផលិតនាវាចម្បាំង យន្តហោះទម្លាក់គ្រាប់បែក ឧទ្ធម្ភាគចក្រ... ក្រៅពីនេះក៏មានរថក្រោះ រថពាសដែក និងផ្កាយរណបយោធាបន្ថែមទៀត។ អ្វីដែលពិសេសនោះ គឺមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេង រហូតដល់ទៅ១៧ដង៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ករណីអគ្គិភ័យឆាបឆេះរថយន្ដ១គ្រឿង ម៉ាក MITSUBISHI PAJERO នៅផ្លូវល្បឿនលឿន ខូចខាតអស់ទាំងស្រុង
អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បង្ហាញមុខចោរស្រីដៃរហ័សជំនាញខាងលួចទូរស័ព្ទនិងអាយផេតតាមហាងនានានៅក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅ
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
Lancang-Mekong Voices Youth Symphony Laotian Lusheng performance: Lusheng Dance
យោបល់ទាំងអស់ (0)