
TNAOT News
· 2020-06-22
អ៊ីស្រាអែល៖ អ៊ីរ៉ង់ជាប្រទេសនាំឲ្យគ្រោះថ្នាក់បំផុត នៅមជ្ឈិមបូព៌ា
#អាវុធ# #មជ្ឈិមបូព៌ា# #អ៊ីរ៉ង់# #សង្គម# #គ្រោះថ្នាក់# #អ៊ីស្រាអែល# #នយោបាយជាតិ#
3251
កម្លាំងទាហានអ៊ីស្រាអែល បានបញ្ជាក់ថា អ៊ីរ៉ង់ជាប្រទេសនាំឲ្យគ្រោះថ្នាក់បំផុត នៅតំបន់មជ្ឈិមបូព៌ា។ អ៊ីស្រាអែលបានចោទប្រកាន់អីរ៉ង់ និយាយកុហក ស្តីពីឃ្លាំងអាវុធបរមាណូរបស់ខ្លួន។
សារព័ត៌មាន Sputnik នៅថ្ងៃទី២១ ខែមិថុនា បានផ្សាយថា កម្លាំងទាហានអ៊ីស្រាអែល បានវាយតម្លៃថា បច្ចុប្បន្ន អ៊ីរ៉ង់ គឺជាប្រទេសនាំឲ្យគ្រោះថ្នាក់បំផុត នៅក្នុងតំបន់ជម្ឈិមបូព៌ា ដោយសារតែសកម្មភាពបរមាណូ និងមីស៊ីលទំនើបៗជាច្រើនរបស់ប្រទេសនេះ។
សារព័ត៌មាន Jerusalem Post បានដកស្រង់សម្ដីរបស់អគ្គមេបញ្ជាការកម្លាំងទាហានអ៊ីស្រាអែល លោក Aviv Kochavi (IDF) បានបញ្ជាក់ថា «អ៊ីរ៉ង់បានក្លាយជាប្រទេសនាំឲ្យមានគ្រោះថ្នាក់បំផុត នៅក្នុងតំបន់មជ្ឈិមបូព៌ា»។ លោកបន្តទៀតថា អ៊ីរ៉ង់ មានការរីកចម្រើនយ៉ាងខ្លាំង នៅក្នុងកម្មវិធីកាំជ្រួចមីស៊ីល និងបរមាណូ។ ក្រៅពីនេះ អ៊ីរ៉ង់នៅមានឃ្លាំងអាវុធទំនើបៗជាច្រើនផ្សេងទៀត។
មេទ័ពអ៊ីស្រាអែល បានចោទប្រកាន់អ៊ីរ៉ង់ ផ្តល់ជំនួយដល់ក្រុមភេរវកម្ម Hezbollah នៅលីបង់ និងក្រុម Hamas និង Jihad នៅប៉ាឡេស្ទីន។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអីស្រាអែល បានចោទប្រកាន់អ៊ីរ៉ង់ពីការនិយាយកុហកពិភពលោក ស្តីពីអាវុធបរមាណូរបស់ខ្លួន៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យុគមាសគាស់លាភ! សម្រាប់អ្នកឆ្នាំទាំង ៣ បោះជំហានថ្មី លុយហូរចូលដូចទឹក សំណាងសន្ធឹករយៈពេល ២ ឆ្នាំពេញ

អាជីវកម្ម ៥ ដែលបំពេញតម្រូវការ និងផ្ដោតសំខាន់បំផុតសម្រាប់អតិថិជនដែលនៅលីវ ឬអត់គូ

ខេត្ត២នៅភាគខាងជើងប្រទេសថៃ រងគ្រោះរញ្ជួយដីកម្រិត ១.៦រ៉ិចទ័រ

ឃាត់ខ្លួនជនជាតិកុងហ្គោម្នាក់ ករណីបង្កការអុកឡុកតាមដងផ្លូវសង្ក្រាន្តវត្តភ្នំ ថ្ងៃទី២

យោបល់ទាំងអស់ (0)