TNAOT News

· 2020-06-23

មេទ័ពឥណ្ឌា-ចិន ជួបពិភាក្សាលើកទីពីរ អូសបន្លាយដល់​១១ម៉ោង

#ឥណ្ឌា# #ពិភាក្សា# #សង្គម# #ព្រំដែន# #ចិន# #មេទ័ព# #នយោបាយជាតិ#

4336

 កិច្ចពិភាក្សា ​រវាងមេទ័ពចិន និងឥណ្ឌា បានអូសបន្លាយ អស់រយៈពេលជាង​១១ម៉ោង នៅក្នុងជំនួបពិភាក្សាលើកទីពីរ ក្រោយមានការប៉ះទង្គិចគ្នា នាពេលកន្លងមក។

ជំនួបពិភាក្សានេះ បានធ្វើឡើង នៅតំបន់ព្រំដែន រវាងមេកងពលលេខ​១៤ ឈរជើង​នៅតំបន់​ Leh ​របស់ឥណ្ឌា គឺឧត្តមសេនីយ៍ត្រី​ Harinder Singh និងមេទ័ពចិន ប្រចាំនៅតំបន់ព្រំដែន។ ជំនួប​ពិភាក្សា បានធ្វើឡើង នៅវេលាម៉ោង​១១ និង​៣០​នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ស្ថិតនៅតំបន់​ Moldo ​ក្នុងបន្ទាត់ព្រំដែនពិត​ LAC ស្ថិតក្នុងដែនដីប្រទេសចិន។ ជំនួបពិភាក្សានោះបានអូសបន្លាយពេល រហូតដល់ទៅ​១១ម៉ោង​។

ភាគីទាំងពីរបានពិភាក្សស្តីពីការកាត់បន្ថយភាពតានតឹង នៅតំបន់ភាគខាងកើតរដ្ឋ Ladakh ក្រោយប្រទេសទាំងពីរបង្កើតកម្លាំងទាហាន នៅទីនោះ។ ជាមួយគ្នានេះ ឥណ្ឌា និងចិន​ក៏បាន លើកឡើង​ពីវត្តមាន នៃយន្តហោះចម្បាំង​របស់ប្រទេសទាំងពីរ នៅក្នុងតំបន់ជិតព្រំដែន​ ។

ឥណ្ឌា និងចិន​បានរៀបចំជំនួបពិភាក្សាគ្នាជាច្រើនលើក ក្រោយពេលមានទាហានប្រទេសទាំងពីរប៉ះទង្គិចគ្នា ​កាលពីថ្ងៃទី​១៥ ខែមិថុនា នៅតំបន់ Galwan បណ្តាលឲ្យទាហានឥណ្ឌា​២០​នាក់ស្លាប់​។ ចំណែកភាគីចិន​ក៏មានទាហានស្លាប់ និងរបួស​៤៣នាក់ផងដែរ​៕ ប្រែសម្រួលដោយ៖​ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)