បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-07-14

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសពីមហិច្ឆតា ក្នុងការនាំអង្ករទៅកាន់ពិភពលោក

#កសិកម្ម# #ការនាំអង្ករស្រូវទៅក្រៅប្រទេស# #សង្គម# #មហិច្ឆតាក្នុងការផ្គត់ផ្គង់# #ដំណាំស្រូវ#

12422

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពី​មហិច្ឆ​​តា ​ក្នុងការផលិតស្រូវរបស់កម្ពុជា​ សម្រាប់ធ្វើការផ្គត់ផ្គង់ក្នុងតំបន់ ព្រមទាំងអាចធ្វើការនាំចេញទៅ​កាន់ពិភព​លោក ក្នុងបរិមាណមួយខ្ពស់ផងដែរ។ 

ថ្លែងនៅក្នុងពិធី ចុះទស្សនកិច្ចមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាល ជាមួយ​កសិករនៅ​ខេត្ត​ព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០សម្តេច ហ៊ុន សែន បានឱ្យដឹងថា កម្ពុជាមាន​ចំណុច​ខ្លាំងលើវិស័យកសិកម្ម ដែលវាមិនត្រឹមតែគ្មានផលប៉ះពាល់ទេ ប៉ុន្តែវា​បែរ​ជា​មាន​ឧត្តម​ភាព​ត្រឡប់ទៅវិញ។

សម្តេចបន្តថា អំឡុងពេលកើតមានវិបត្តិកូវីដ នៅក្នុងប្រទេសកម្ពុជា សម្តេចបានស្នើឱ្យផ្អាកការនាំអង្ករចេញទៅកាន់ពិភពលោក ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការផ្គត់ផ្គង់ស្បៀងនៅក្នុងស្រុក។ បន្ទាប់ពីមានការផ្អាកមួយរយៈ សម្តេចបានពិនិត្យឃើញថា ស្រូវនិងអង្កររបស់កម្ពុជាអាចផលិតបាននៅក្នុងបរិមាណមួយខ្ពស់ ដូច្នេះកម្ពុជាអាចមានលទ្ធភាពធ្វើការផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំង​អាចធ្វើ​ការនាំចេញទៅកាន់ពិភពលោកបានផងដែរ។ “កម្ពុជាមានសមត្ថភាពផលិតអង្ករបានជិត៦លានតោន ដូច្នេះអាចធ្វើការផ្គត់ផ្គង់ក្នុងតំបន់និងនាំចេញបាន”។

យោងតាមលទ្ធផលខាងលើនេះ សម្តេចតេជោហ៊ុន សែន បានប្រកាសថា កម្ពុជានឹងចូលរួមក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់និងពិភពលោក”។

សូមបញ្ជាក់ថា បរិមាណអង្ករសរុបដែលផលិតបានមានប្រមាណជា៤០ម៉ឺនតោន ក្នុងនោះនាំចេញទៅកាន់ទីផ្សារអឺរុបចំនួន១៣ម៉ឺន៨ពាន់តោន ទៅប្រទេសចិនមាន១៤ម៉ឺន៨ពាន់តោន ទៅកាន់តំបន់អាស៊ានមាន៥ម៉ឺន៤ពាន់តោន៕ ដោយ៖ ឃួន លក្ខិណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (277)

Enter by 94324249

· 2020-10-16

hi

Mao Sophyrum

· 2020-10-11

👍👍👍👍👍

HONG PANHASAMBATH

· 2020-10-08

😌

មិត្ត826416580

· 2020-10-08

🤔😘

មិត្ត682443701

· 2020-10-06

🤔🤔🤔

ID1313720960815544

· 2020-10-03

good

Bunla

· 2020-09-21

Wow

Jee Na57

· 2020-09-19

😍

មិត្ត977659994

· 2020-09-14

😍😍😍

LIKE 1k

· 2020-09-10

😯

មិត្ត411852776

· 2020-08-12

👍👍👍👍👍👍

មិត្ត316039711

· 2020-08-12

😍

Theany Rayouth

· 2020-08-12

🙂

Share 4 U

· 2020-08-11

😊😊😊😊

ID77067339

· 2020-08-11

😄😄😃😆😄😂

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 19
ទៅកាន់

ការណែនាំពិសេស