បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-07-22

ក្រុមគ្រូពេទ្យថែទាំអ្នកជំងឺកូវីដ១៩ អាចមានផលប៉ះពាល់ ដល់បញ្ហាសុខភាពផ្លូវចិត្ត

#ក្រុមគ្រូពេទ្យ# #គន្លឹះថែទាំសុខភាព# #កូវីដ១៩# #សុខភាព# #ផលប៉ះពាល់#

11032

ក្រុមអ្នកជំនាញ ផ្នែកអង្កេតរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ក្រុមគ្រូពេទ្យថែទាំពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ អាចមានការប៉ះពាល់ ដល់បញ្ហាសុខភាពផ្លូវចិត្តរបស់ពួកគេ ខណៈបញ្ហាការសម្រាន្តមិនបាន ឬគេងមិនលក់ ក៏អាចបណ្តាលឱ្យកើតមានជំងឺធ្លាក់ទឹកចិត្ត ជំងឺភ័យខ្លាច ឬថប់បារម្ភជាដើម។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានរកឃើញថា សម្រាប់ក្រុមគ្រូពេទ្យ ដែលមានបញ្ហាខាងលើនេះ គឺមានអត្រាចាប់ពី៣៥%ទៅ៥០%។

លើសពីនេះ មន្ត្រីសុខាភិបាល បានបន្ថែមនូវបញ្ហា ដែលអាចឈានដល់ស្ថានភាពធ្ងន់ធ្ងរ លើសុខភាពផ្លូវចិត្ត ក្នុងស្ថានភាពការរាតត្បាតជំងឺកូវីដ១៩ ថានឹងអាចអូសបន្លាយ ក្នុងរយៈពេលយូរថែមទៀត។

ក្រសួងសុខាភិបាល បានផ្តល់នូវវិធីណែនាំមួយចំនួន ដល់ពលរដ្ឋ គឺត្រូវធ្វើការពិចារណា ក្នុងការទទួលព័ត៌មាន ដោយមើលអានស្តាប់ព័ត៌មាន ដែលជាព័ត៌មានផ្លូវការ និងមានប្រភពច្បាស់លាស់។

ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺបានធ្វើឱ្យមានការបង្កើនការប្រុងប្រយ័ត្ន កាន់តែខ្លាំងជាងមុន។ ដោយត្នោត

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)