
TNAOT News
· 2020-08-29
លោកទៀ សីហា កំពុងសិក្សាពីតំបន់ទេសចរណ៍ ដើម្បីស្វែងរកចំណូល និងពង្រឹងវិធានការសុវត្ថិភាព នាឱកាសបុណ្យភ្ជុំបិណ្ឌ និងអ៊ុំទូក
#ជំងឺផ្សេងៗ# #ដើរលេង# #ភ្ជុំបិណ្ឌ# #ទាញចំណូលនិងភ្ញៀវ# #ដើរលេងស្រុកខ្មែរ#
11319
អភិបាលខេត្តសៀមរាប លោកទៀ សីហា បានប្រាប់ TNAOT APP កាលពីព្រឹកថ្ងៃនេះថា លោកកំពុងធ្វើការសិក្សាទៅលើតំបន់ទេសចរណ៍ ក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការ ធ្វើយ៉ាងណាអោយមានភ្ញៀវបានមកលេងកម្សាន្តច្រើនកុះករ និងអាចរក្សាសុវត្ថិភាពជាចម្បង។
ការគ្រោងរៀបចំកម្មវិធីកម្សាន្តនេះ គឺមិនត្រឹមតែធ្វើការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាច្រើនកន្លែងនៅខេត្តសៀមរាបតែប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីស្វែងរកចំណូលចូលតំបន់ តាមរយៈប្រតិបត្តិករទេសចរណ៍។ “យើងកំពុងសិក្សាដែរ ថាធ្វើយ៉ាងណាអោយមានភ្ញៀវនិង រកចំណូលចូល តាមប្រតិបត្តិករទេសចរណ៍យើង។ ទាំងបុណ្យអុំទូក ក៏ចង់រៀបដែរតែកម្មវិធីតូចៗ”។
ដើម្បីធានាបាននូវសុវត្ថិភាពទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ ដែលគ្រោងមកលេងកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យអ៊ុំទូកនាពេលខាងមុខនេះ អាជ្ញាធរសៀមរាបគ្រោងពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ទាំងចរាចរណ៍និងក្នុងតំបន់សំខាន់ៗផ្សេងៗទៀត។ “ដោយឡែក ចំពោះភ្ញៀវអាចមានចំនួនតិចជាងថ្ងៃឈប់សង ព្រោះការរៀបចំយើងនឹងដាក់ប្រជុំ ក្នុងពេលឆាប់ៗនេះ បើសសយក និង កក្រក នៅបន្តសហការជាមួយអជ្ញាធរ”។
ពាក់ព័ន្ធរឿងនេះ លោកអភិបាល បានធ្វើការអំពាវនាវ ឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងចូលរួមបង្ការការរាលត្បាត នៃជំងឺកូវីដ១៩ មិនថានៅវត្ត ឬ ទីសារធារណៈនោះទេ។
អជ្ញាធរគ្រោងនឹងធ្វើការពង្រីក កន្លែងសំអាតដៃ ឱ្យបានច្រើនទីតាំង និងបន្តដាក់គម្លាត នៅតាមទីសាធារណៈ ឬតំបន់ដែលជាគោលដៅ៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គិតត្រឹមដើមខែមេសា អាជ្ញាធរខេត្តសៀមរាបសម្រេចការងាររៀបចំ«ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត» បានប្រមាណ ៨០% ហើយ

សេចក្ដីទុក្ខក្នុងជីវិតមាន ៣ យ៉ាង ដែលមនុស្សគ្រប់គ្នាសុទ្ធតែត្រូវជួបប្រទះ មិនអាចគេចវេសបានឡើយ

ជំហានខ្លះៗ ដើម្បីជំនះការលំបាក

លោកយាយ Maria Branyas Morera ជាមនុស្សចាស់បំផុត លើពិភពលោក បានស្លាប់ក្នុងអាយុ ១១៧ ឆ្នាំ

យោបល់ទាំងអស់ (246)
Sereysithika Chheng
· 2020-08-31
Ok
Lyhour Phxrn
· 2020-08-31
🤷🏻♂️🤷🏻♂️🤷🏻♂️
ID77103916
· 2020-08-31
🙂🙂
ID77475003
· 2020-08-30
🙂🙂
មិត្ត691079978
· 2020-08-30
😂😂😂😂
Fii Thorng
· 2020-08-30
😍😍😍😍
បេះដូង១០០ HD
· 2020-08-30
ល្អណាស់
មិត្ត911423037
· 2020-08-30
🙏🙏🙏🙏🙏🙏🙏🙏
Leng Sokhen
· 2020-08-30
🤗🤗🤗🤗🤗🤗😎😎😎😎😎
Heng SokLay
· 2020-08-30
good
ID77035812
· 2020-08-30
🤗🤗😎🤗🤗
Mintt
· 2020-08-30
😍
Sothin
· 2020-08-30
🤗🤗😎🤗
Keo Vichheka
· 2020-08-30
😅
ID71127087
· 2020-08-30
👍👍👍👍👍
- 1
- 2
- 3
- 4
- 5
- 6
- 17
ទៅកាន់