
TNAOT News
· 2020-09-03
សម័យកូវីដ១៩ មិនទាន់ចប់ តើគួរសម្រេចចិត្តទិញមាស ឬសន្សំលុយទុក?
#ចំណេះដឹង# #កូវីដ១៩# #មាស# #សន្សំលុយ# #អប់រំ និងការងារ#
28185
រាជធានីភ្នំពេញ ៖ បច្ចុប្បន្នជំងឺកូវីដ១៩ មិនទាន់បានធូរស្បើយនៅឡើយទេ គឺវាបន្តកូរពិភពលោកយ៉ាងខ្លាំង ខណៈដែលមាសនៅលើទីផ្សារអន្តរជាតិក៏បានឡើងថ្លៃជាគំហុក ។
អ្នកជំនាញបានលើកឡើងបន្តថា បច្ចុប្បន្នបន្ទាប់ពីមាសឡើងថ្លៃហើយ នៅមានផ្នែកកសិកម្មនឹងអាចហក់លោតបានខ្ពស់ និងវិស័យទេសចរណ៍អាចនឹងហក់លោតខ្ពស់ផងដែរ ប្រសិនបើកូវីដ១៩ ត្រូវបានរលាយចេញពីភពផែនដី ។ ដោយមានការវិភាគជាច្រើនទៅលើសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ម្យ៉ាងវិញទៀតហាក់មានការចាប់អារម្មណ៍ច្រើនលើវិស័យអចលនទ្រព្យ និងមាសឡើងថ្លៃខ្លាំង ។
អ្នកជំនាញមួយរូបក៏បានបាននិយាយថា មានសំណួរជាច្រើនបានលើកឡើងថា តើគួរទិញមាសឬសន្សំលុយ នៅពេលដែលជំងឺកូវីដ ១៩ មិនទាន់រលត់បាត់នោះ ? ជាអ្នកបណ្តុះបណ្តាលម្នាក់ នៅក្នុងក្លិបអ្នកជំនួញឆ្លាត លោក អួន សារ៉ាត់ បានឱ្យដឹងថា រវាងការទិញមាសទុក និងការសន្សំលុយ លោកថា ការទិញមាសទុកល្អជាងក៏ព្រោះថា តម្រូវការមាសពិតជាមានបន្តទៅទៀត ។ ដោយលើកជាភស្តុតាងត្រួសៗ ដើម្បីគាំទ្រទៅលើអំណះអំណាងរបស់ខ្លួនថា គួរតែទិញមាសទុកជាជាងសន្សំលុយទុកនោះលោក អួន សារ៉ាត់ បានពន្យល់ថា ប្រទេសនីមួយៗតែងតែត្រូវការមាស ដើម្បីផលិតលុយ ដូចនេះលោកបន្តថា ដើម្បីផលិតលុយបានត្រូវមានមាសសម្រាប់តម្កល់ ដូចនេះមាសនៅតែមានតម្រូវការខ្ពស់នឹងឡើងថ្លៃ ។
លោកបានបន្តថា «ជាធម្មតា មាសឡើងថ្លៃនៅក្នុងខែ១ រហូតដក់ខែ៤ អីហ្នឹង ដោយសាររដូវនេះប្រជាជនមិនមានចំណូលគាត់លក់ ។ នៅក្នុងស្រុកយើង គេទិញនៅរដូវវស្សា អ៊ីចឹងមាសចុះថោក ហើយនៅខែប្រាំមាសក៏ឡើងថ្លៃ ជាពិសេសនៅពេលប្រមូលផលពីកសិកម្ម ដូចជាស្រូវ កៅស៊ូ ។ល។ ឥឡូវយើងងាកមកមើលតាំងពីពិភពលោកជួបវិបត្តិកូវីដ១៩ ប្រជាជនលើពិភពលោកជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរណាស់ ប្រជាជនខ្លះមិនមានឱកាសរកស៊ីបន្តនោះទេ ហើយត្រូវបានបិទអាជីវកម្មរបស់ខ្លួនតាំងពីខែ ២មកម្ល៉េះ អ្នកខ្លះមុននឹងទៅទៀត ។
ដូចនេះហើយបានជា រដ្ឋក្នុងប្រទេសនីមួយៗត្រូវ ទិញស្បៀងអាហារសម្រាប់ប្រជាជនរបស់គេ និងប្រទេសខ្លះដូចជា សហរដ្ឋអាមេរិកចឹង គេបង់លុយឱ្យប្រជាជនគេ អ៊ីចឹងគេត្រូវការលុយចាយ» ។ ក្នុងឆ្នាំ ១៩៧១ មាសត្រូវបានប្រកាសឱ្យប្រើប្រាស់ជាមាត្រឋាន ដើម្បីឱ្យប្រើប្រាស់ជាសាកលឬអន្តរជាតិ ដោយប្រធានាធិបតី និកស៊ុន ចឹងជាបន្តបន្ទាប់មក គឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ។ ចឹងសំណួរបន្ទាប់ សួរថា មាសឡើងថ្លែទៀតអត់0x017d7 លោកបានផ្តល់ចម្លើយថា មាសនឹងមានការឡើងថ្លៃទៀត អាចបន្តិចបន្តួចទៀតដែរ ។ អ្នកដែលទិញមាសត្រូវប៉ាន់ គឺអ្នកដែលទិញមុនកូវីដ១៩ ។
លោកគ្រូ អួន សារ៉ាត់ បានបន្ថែមថា «អ្វីដែលនឹងត្រូវឡើងថ្លៃបន្តទៀតអាចជា ខាងផលិតផលកសិកម្ម ផលិតផលខាងស្បៀងអាហារ ហើយក្រុមហ៊ុនដែលកំពុងមានបញ្ហាគឺក្រុមហ៊ុនអាកាសចរណ៍ ប៉ុន្តែក្រុមហ៊ុននឹងបើចប់កូវីដ១៩ នឹងឡើងខ្ពស់ខ្លាំងតែម្តង ព្រោះមនុស្សខានធ្វើដំណើរជិត ១ឆ្នាំហើយ។ ប៉ុន្តែតើក្រុមហ៊ុនអាកាសចរណ៍នឹងត្រដាបត្រដួសរួចអត់ បើក្រុមហ៊ុនខ្លះក្ស័យធន់ហើយនឹង ចឹងក្រុមហ៊ុនទេសចរណ៍នឹងត្រូវប៉ាន់ខ្លាំង»៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គុណសម្បត្តិល្អណាស់! ស្រីៗដែលមានរោមដៃច្រើន និងប្រុសៗដែលដុះរោមក្បាលពោះ អ្នកណាបានជាប្ដី ឬប្រពន្ធដឹងតែសំណាងហើយ

កូនដែលកើតនៅម៉ោង៣ទៀបភ្លឺនេះ មានវាសនាល្អ អនាគតមានទ្រព្យសម្បត្តិស្តុកស្តម្ភ

វិធី ៣យ៉ាង ញ៉ាំបាយយ៉ាងស្រួល ដោយមិនខ្វល់ពីជាតិស្ករក្នុងឈាមឡើងខ្ពស់

ភ្ញាក់ពីគេងពេលព្រឹក បើមាន៥ចំណុចនេះ សប្បាយចិត្តចុះ ព្រោះវាបញ្ជាក់ថាអ្នកមានសុខភាពល្អ

យោបល់ទាំងអស់ (862)
athan
· 2021-06-23
សម័យកូវីដ១៩ មិនទាន់ចប់ តើគួរសម្រេចចិត្តទិញមាស ឬសន្សំលុយទុក?
Chhorven
· 2021-06-21
គួរទិញខ្លះនិងទុកលុយខ្លះ
Nhen term 008
· 2021-06-19
បច្ចុប្បន្នជំងឺកូវីដ១៩ មិនទាន់បានធូរស្បើយនៅឡើយទេ គឺវាបន្តកូរពិភពលោកយ៉ាងខ្លាំង ខណៈដែលមាសនៅលើទីផ្សារអន្តរជាតិក៏បានឡើងថ្លៃជាគំហុក
មិត្ត1000063056
· 2021-06-17
yy
កែវ ពេជ្ជរ៉ា
· 2021-06-11
🥰🥰
MUSIC TIME
· 2021-06-11
ទោះជាមិនកូវិតក៏ត្រូវសន្សំខ្លះដែរ....
06724697418334273
· 2021-06-11
😃😃😃😃
អូនតឿ អ្នកតាកែវ
· 2021-06-09
Wow
06724697418334273
· 2021-06-08
067246974
Thang Chamnan
· 2021-06-03
😄
Try Sakada
· 2021-06-03
hib g
ចាន់ស្រីណែត
· 2021-06-02
写得好。我喜欢💕
មិត្ត1000046168
· 2021-06-02
សន្សំលុយទុកល្អ
មិត្ត1000041336
· 2021-05-29
☺☺☺
CHHENA Single
· 2021-05-28
សួរស្តីអ្នកទាំងអស់គ្នាខ្ញុំជាសមាជិតថ្មីដែលទឹមនិងចុះឈ្មោះលេងនៅកម្មវិធីថ្មីរបស់Tnaotបើអ្នកទាំងអស់គ្នាចុចឡាចលើកាខមិនរបស់ខ្ញុំនាងខ្ញុំនិងមានកាចុចឡាចទៅអ្នកទាំងអស់គ្នាវិញ សូមអរគុណ🙏❤️️😊សួរស្តីអ្នកទាំងអស់គ្នាខ្ញុំជាសមាជិតថ្មីដែលទឹមនិងចុះឈ្មោះលេងនៅកម្មវិធីថ្មីរបស់Tnaotបើអ្នកទាំងអស់គ្នាចុចឡាចលើកាខមិនរបស់ខ្ញុំនាងខ្ញុំនិងមានកាចុចឡាចទៅអ្នកទាំងអស់គ្នាវិញ សូមអរគុណ🙏❤️️😊សួរស្តីអ្នកទាំងអស់គ្នាខ្ញុំជាសមា
- 1
- 2
- 3
- 4
- 5
- 6
- 55
ទៅកាន់