បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-04

អស់ស្ទះ! Galaxy A42 5G ជាទូរសព្ទ 5G តម្លៃថោកជាងគេពេលដាក់លក់ខែវិច្ឆិកានេះ

#បច្ចេកវិទ្យា# #SamsungGalaxyA425G# #ទូរសព្ទ#

12633

ក្រោយក្រុមហ៊ុន LG ប្រកាសចេញទូរសព្ទថ្មីរបស់ខ្លួន រីឯ Samsung ក៏បានអួត Galaxy A42 5G មិនឲ្យចាញ់គេដូចគ្នា។

ក្រុមហ៊ុន Samsung បានអះអាងថាវានឹងមកជាមួយអេក្រង់ប្រភេទ Super AMOLED ទំហំ ៦.៦ អ៊ីញ ហើយមានរន្ធដំណក់ទឹកតូចចោះកណ្ដាលផ្នែកខាងលើ ថាមពលថ្ម ៥ ០០០ mAh និងមានតំឡើងកាមេរ៉ាក្រោយ ៤ គ្រាប់តម្រៀបរាងការ៉េ(មាននឹកឃើញដល់តំណឹងកាមេរ៉ាក្រោយរបស់ iPhone 12 ដែរទេ?)

ហើយអ្វីដែលសំខាន់នោះគឺវាប្រើសិនសឺ ៤៨ MP ហើយថែមទាំងមាន ៨ MP នៅជាប់វាក៏ដូចជាកាមេរ៉ាម៉ាក្រូទំហំ 5 MP និងសិនសឺក្នុងជ្រៅទំហំ 5 MP ទៀតផង។ ហើយនៅផ្នែកខាងមុខវិញមានកាមេរ៉ាថតរូប Selfie ទំហំ ២០ MP ដែលមានមុខងារចាប់រូបភាពដោយស្វ័យប្រវត្តិ។

Samsung បានអួតរឿងល្បឿននៃការដោនឡូត និងការផ្សាយផ្ទាល់ថាមានល្បឿនលឿនខ្លាំងតាមរយៈបច្ចេកវិទ្យា 5G ដែលទូរសព្ទ Galaxy A42 5G នឹងដាក់លក់លើទីផ្សារតម្លៃជាង ៤០០ ដុល្លារ ក្នុងខែវិច្ឆិការខាងមុខនេះ។ ប្រែសម្រួលដោយ៖ រីតា

បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

(ប្រភពវីដេអូ៖ Tech Diary)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស