
TNAOT News
· 2020-09-04
PUBG បាត់បង់អតិថិជនខ្ទង់រយលាននាក់ ដោយសារតែរឿងមួយនេះ
#App# #ឥណ្ឌា# #បច្ចេកវិទ្យា# #ចិន# #PUBG#
11955
PUBG Mobile ដែលយើងស្គាល់ថា ជាហ្គេមកំពុងល្បីល្បាញក្នុងស្រទាប់យុវវ័យជុំវិញពិភពលោក កាន់តែបាត់បង់អថិតិជនរាប់សិបលាននាក់បន្ថែមទៀត ក្រោយបញ្ចប់ប្រតិបត្តិការរបស់ខ្លួនជាផ្លូវការក្នុងប្រទេសឥណ្ឌា។
កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលប្រទេសឥណ្ឌា បានប្រកាសធ្វើការត្រួតពិនិត្យលើកម្មវិធីផ្សេងៗដែលមានដើមកំណើតពីចិន ក្រោយមកក៏សម្រេចចិត្តបិទកម្មវិធីចិនចំនួន ២៧៥ កម្មវិធីដែលក្នុងនោះមានកម្មវិធីហ្គេម PUBG Mobile ដែលជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យាចិន Tencent និង Bluehole របស់កូរ៉េខាងត្បូង កាលពីថ្ងៃទី ២ កញ្ញា ជុំវិញភាពមិនប្រក្រតីទាក់ទងនឹងការលួចយកទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ខណៈរដ្ឋាភិបាលឥណ្ឌា អះអាងអាចប៉ះពាល់ដល់សន្តិសុខជាតិ និងអធីបតេយ្យភាពរបស់ប្រទេសឥណ្ឌា។
ចំណាត់ការពីរដ្ឋាភិបាលឥណ្ឌា ធ្វើឡើងក្រោយប្រទេសចិន សម្រេចចិត្តបិទប្រតិបត្តិការ PUBG Mobile កាលពីដើមខែឧសភាព ២០១៩ ដោយសារតែរឿងនយោបាយ វប្បធម៌ រួមទាំងការយល់ឃើញ ធ្វើឲ្យមនុស្សញៀន និងបង្ហាញរូបភាពហិង្សា។
ទាក់ទងការបញ្ចប់ប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសមានពលរដ្ឋច្រើនលើលោក ទាំងពីរនេះ នាំឲ្យ PUBG Mobile ត្រូវបាត់បង់អតិថិជនដល់ទៅខ្ទង់រយលាននាក់ឯណោះ៕
អត្ថបទដោយ៖ រីតា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អំណោយផលខ្លាំង! សម្រាប់ម្ចាស់ឆ្នាំទាំង ៣ រាសីល្អ យីអ៊ុនឡើង សម្រុកកើបលាភ រយៈពេល ៤ ខែពេញមុនដាច់ឆ្នាំ

ទម្លាប់ទាំង ៦ ចំណុច ជួយឱ្យស្ត្រីមានភាពទាក់ទាញ មានមន្តស្នេហ៍កាន់តែខ្លាំង

វាសនាចារមកល្អណាស់! ម្ចាស់ស្រីឆ្នាំទាំង ៤ នេះ ពូកែជ្រើសរើសដៃគូជីវិត ច្រើនតែបានស្វាមីល្អ ជីវិតគូមានក្ដីសុខ សុភមង្គល

អនុវត្តន៍គោលការណ៍ទាំង ៣ ជួយឱ្យជីវិតបានស្ងប់សុខ និងកាន់តែល្អប្រសើរ

យោបល់ទាំងអស់ (0)